សកម្មជន​ខ្មែរ​ក្រោម​ស្នើ​ឱ្យ​សហគមន៍​សកម្ម​ឡើង​នៅ​ខួប​៧៣​នៃ​ការ​បាត់បង់​ទឹកដី

Your browser doesn’t support HTML5

ថ្ងៃទី៤ ​ខែមិថុនា​គឺ​ជា​ខួប​លើក​ទី​៧៣​នៃ​ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក​​រៀបចំ​កម្មវិធី​រំលឹក​ថ្ងៃ​ដ៏​ក្រៀមក្រំ​នេះ​នៅ​តាម​រដ្ឋ​ជាច្រើន។ សម្រាប់​ពេល​បន្ត​ទៅមុខ​ សកម្មជន​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ធ្វើ​សកម្មភាព​នានា​ដើម្បី​ជួយ​ទាមទារ​សិទ្ធិសេរីភាព​សម្រាប់​​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​និង​សិទ្ធិ​សម្រេច​ជោគ​វាសនា​ដោយខ្លួន​ឯង​ផងដែរ។ លោក ម៉ែន គឹមសេង ​នៃ​វីអូអេ​បាន​ជួប​ថ្នាក់ដឹកនាំ​ថ្មី​ខ្លះ​ក្នុង​ឱកាស​ដែល​ទើប​ត្រូវ​បាន​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បោះឆ្នោត​ឱ្យ​ចូល​ក្នុង​គណៈកម្មាធិការ​នាយក​ ក្នុង​នោះ​មាន​លោក ទៀ ថេន​ អតីត​​អ្នក​នយោបាយ​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ​និង​លោក​ ថាច់ ប្រីជាគឿន ​ដែល​តំណាង​ឱ្យ​យុវជន​ជំនាន់​ថ្មី​សម្រាប់​កម្មវិធី​«ប្រភពច្បាស់ការណ៍» ​ដូចតទៅ៖