អភិបាល​រដ្ឋ Arizona ថា រោងចក្រ​ផលិត​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង​របស់​តៃវ៉ាន់​ដំណើរការ​ឡើង​វិញ​តាម​ការ​គ្រោង​ទុក

Your browser doesn’t support HTML5

កាលពី​ដើម​ឆ្នាំ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក TSMC ដ៏​ធំ​របស់​តៃវ៉ាន់​បាន​ប្រកាស​ពន្យារ​ពេល​ការ​បើក​ដំណើរការ​រោងចក្រ​ផលិត​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង (semiconductor) នៅ​ក្នុង​រដ្ឋ Arizona សហរដ្ឋ​អាមេរិក ដោយសារ​កង្វះ​បុគ្គលិក​ឯកទេស។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ពេល​ថ្មីៗ​នេះ អភិបាល​រដ្ឋ Arizona អ្នកស្រី Katie Hobbs បាន​ប្រាប់​ក្រុម​មន្ត្រី​ថា គម្រោង​នេះ​ត្រឡប់​មក​វិញ​តាម​ការ​គ្រោង​ទុក​ហើយ មិន​គួរ​មាន​ការ​ពន្យារ​ពេល​ទៀត​ទេ។ លោក Levi Stallings រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Phoenix រដ្ឋ Arizona។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕