រូបភាព​ជុំវិញ​ពិភពលោក ០៩ មេសា ២០២០

សមាជិក​នៃ​ក្រុម​សម្ដែង​ Cirk La Putyka កំពុង​សម្ដែង​នៅ​កន្លែង​លោត ដើម្បី​កំដរ​អារម្មណ៍​ដល់​អ្នក​ស្រុក​ដែល​កំពុង​ស្ថិត​ក្រោម​ការ​រឹត​ត្បិត​ ក្នុង​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក។

មន្ត្រី​ប៉ូលិសស្ថិត​ក្នុង​សម្លៀក​បំពាក់​វីរបុរស កំពុង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទៅ​លើ​អ្នក​បើក​បរ​ដែល​ឆ្លង​កាត់​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​មេរោគ​កូរ៉ូណា នៅ​លើ​ដង​ផ្លូវ ក្នុង​ទីក្រុង Pasuruan ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី។

សត្វ​ទន្សាយ​ធ្វើ​ពី​ស្ករ​សុកូឡា ពាក់​ម៉ាស​ និង​ក្រដាស​អនាម័យ​ នៅឯ​រោង​ចក្រ​ផលិត​សុកូឡា ក្នុង​ទីក្រុង Pirmasens ប្រទេស​អាល្លឺម៉ង់។

យាន​អវកាស​ Soyuz MS-16 ហោះ​ចេញ​ពី​ទីតាំង​ទី​ ៣១ នៅ​ឯ​ស្ថានីយ៍ Baikonur Cosmodrome ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ដោយ​ដឹក​ជញ្ជូន​អវកាសនាវិក​ក្នុង​បេសកកម្ម​ទី ៦៣ លោក Chris Cassidy មក​ពី​អង្គការ ណាសា លោក Anatoly Ivanishin និង​លោក Ivan Vagner នៃក្រុម​ហ៊ុន​ Roscosmos។

លោក Mitch McConnell មេដឹកនាំ​​មតិភាគ​តិច​នៃ​ព្រឹទ្ធសភា និយាយ​ទៅ​កាន់​សមាជិក​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​ នៅ​វិមាន​រដ្ឋសភា ក្នុងរដ្ឋ​ធានី​វ៉ស៊ីនតោន។

រូបថត​ពី​យន្ត​ហោះ​ដ្រូន បង្ហាញ​ពី​សាក​សព​ដែល​ត្រូវ​បាន​កប់​នៅ Hart Island នៃ​ទីក្រុង​ញូវយ៉ក កន្លែង​ដែលនាយកដ្ឋាន​អប់រំ​កែ​ប្រែ​កំពុង​ដោះ​ស្រាយ​ការ​កប់សាកសព ខណៈ​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា នៅទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

ក្មេង​ប្រុស​ម្នាក់​ជិះ​កង់​កាត់​យាន​យន្ត​ដែល​កំពុង​ដឹក​សំរាម​ក្នុង​សហគមន៍ នៅ​ក្នុង​រដ្ឋ​ធានី​ខាទុំ ប្រទេស​ស៊ូដង់។

គិលានុបដ្ឋាយិកា​ បី​ទារក​​ទើប​កើត​ដែល​ពាក់​របាំង​ការពារ​មុខ នៅ​ឯ​មន្ទីរ​ពេទ្យ Praram 9 ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ពេល​ដែល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

កម្មករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​លាង​សម្អាត​រូបចម្លាក់ Admiral Yi Sun-Shin ដែល​ជា​អ្នក​បាន​ឈ្នះ​​ជម្បាំង​ផ្លូវ​សមុទ្រ​លើ​ប្រទេស​ជប៉ុន កាល​ពី​សតវត្សរ៍​ទី១៦។ ការ​លាង​សម្អាត​នេះ​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍​សម្អាត សម្រាប់​រដូវ​ផ្ការីក នៅ​ទីលាន Gwanghwamun ទីក្រុង​សេអ៊ូល។

ទូក​នេសាទ​មួយ​គ្រឿង​កំពុង​ឆ្លង​កាត់​ទន្លេ Potomac នៅ​ពេល​ថ្ងៃ​លិច នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ភាព​តាន​តឹង​បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​​គ្មាន​ទីជម្រក​ព្យាបាល​និយាយ​ជា​មួយ​អ្នក​កាសែត នៅ​ឯ​ជំរំ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​គ្រប់​គ្រង​​គ្រោះ​មន្តរាយ ក្នុង​ពេល​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​បាន​បិទ​ប្រទេស​រយៈ​ពេល ២១ ថ្ងៃ ដើម្បី​ទប់​​ស្កាត់​ការ​រាល​ដាល​ជំងឺកូវីដ១៩ នៅ​ទីក្រុង​ Cape Town។