រូបភាព​ជុំវិញ​ពិភពលោក ០៩ មេសា​ ២០១៩

កងកម្លាំង​សន្តិសុខ​អាល់ហ្សេរី​ប្រើ​កាណុង​បាញ់ទឹក​ដើម្បី​បំបែក​​សិស្សដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​ Algiers។

ទាហាន​ឥណ្ឌូណេស៊ី​កំពុង​ហ្វឹក​ហាត់​ការ​ទប់ទល់​នឹង​កុបកម្ម​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ចូល​មកដល់​នៅ​បន្ទាយ​ទាហាន​ក្នុង​ខេត្ត​ Aceh។

សមាជិក​សភា​កូឡុំប៊ី ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​​អំពី​ការ​ជំទាស់​របស់​រដ្ឋាភិបាលទៅកាន់​ដែន​សមត្ថកិច្ច​ពិសេស​សម្រាប់​សន្តិភាព(JEP)​នៅ​ក្នុង​ការ​ប្រជុំសភា​ក្នុង​ទីក្រុង​ Bogota​ កាល​ពី​ថ្ងៃ០៨​ ខែមេសា ឆ្នាំ​២០១៩។

សមាជិក​កងកម្លាំង​ Misrata ក្រោម​ការ​ការពារ​របស់​កងកម្លាំង​ទីក្រុង​ទ្រីប៉ូលី​ រៀបចំ​ចេញ​ទៅ​ជួរ​មុខ​ក្នុង​ទីក្រុង​ទ្រី​ប៉ូលី​ប្រទេស​លីប៊ី។

ប្រជាជន​និង​ក្រុម​សង្រ្គោះ​ត្រូវ​បាន​ឃើញ​នៅ​ទីកន្លែង​ដែល​មាន​ការ​រអិល​ភក់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល។

មនុស្ស​ពិ្រល ​ដែលធ្វើ​ឡើង​ពី​សំឡី​ហើយ​ត្រូវ​បាន​ញាត់​ដោយ​កាំជ្រួច​ ត្រូវ​បាន​គេ​ដុត​នៅ​ក្នុង​ភ្នក់ភ្លើង​ក្នុង​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស​កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩។