រូបភាព​ជុំវិញ​ពិភពលោក ០៩ មេសា ២០១៨

ប៉ូលិស​បារាំង​កាន់​ខែល​ដែល​មាន​ប្រលាក់​ភក់​របស់​គាត់​ក្នុង​ប្រតិបត្តិការ​បណ្តេញ​ប្រជាជន​ចេញ​ពី​តំបន់​អភិវឌ្ឍ​ដែល​គេ​ពន្យារពេល​ នៅ​ក្នុង​សង្កាត់ Notre-Dame-des-Landes ប្រទេស​បារាំង។

ព្រះ​អង្គ​ម្ចាស់ Charles របស់​អង់គ្លេស​ធ្វើ​ទស្សនកិច្ច​នៅ​ភ្នំ Nhulun សម្រាប់​ពិធី​សា្វគមន៍​មួយ​ជាមួយ​នឹង​មេដឹកនាំ​គម្រោង Dhimurru and Rirratjingu Aboriginal Corporations ក្នុង​ប្រទេស​អូស្ត្រាលី។

តារា​សម្តែង Nicolle Rochelle ដែល​បង្ហាញ​មុខ​នៅ​ក្នុង​វីដេអូ​មួយ​ចំនួន​នៃ​កម្មវិធី The Cosby Show ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​ដែល​លោក Bill Cosby អញ្ជើញ​ទៅ​ដល់​សវនាការ​លើ​បទ​ចោទ​បៀតបៀន​កេរ្តិ៍​ខ្មាស់​ នៅ​តុលាការ Montgomery County Courthouse ក្នុង​ក្រុង Norristown រដ្ឋ Pennsylvania។

កីឡាករ Adam Peaty មក​ពី​អង់គ្លេស​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ហែល​ក្នុង​ចម្ងាយ​៥០ម៉ែត្រ​វិញ្ញាសា​បុរស នៅ​មជ្ឈមណ្ឌល Optus Aquatic Centre ក្នុង​ក្រុង Gold Coast ប្រទេស​អូស្ត្រាលី ក្នុង​ការ​ប្រកួត​កីឡា Gold Coast 2018 Commonwealth Games។

សិស្ស​ម្នាក់​គប់​ឧស្ម័ន​ទឹក​ភ្នែក​មួយ​ដាក់​ប៉ូលិស​ ក្នុង​ពេល​បាតុកម្ម​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​លុប​ចោល​ ឬ​កែទម្រង់​ប្រព័ន្ធ​កូតា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស។

បុរស​ម្នាក់​សម្តែង​ការ​ជិះ​សាកល្បង​នៅ​លើ​ម៉ូតូ​នៅ​ក្នុង​ទីលាន Well of Death ក្នុង​ពិធី​តាំង​ពិព័រណ៍​មួយ​នៅ​ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​វគ្គ​ទី២​នៃ​ការ​រត់​ម៉ារ៉ាតុន​ Marathon des Sables លើក​ទី៣៣​ពី​តំបន់ Ouest Aguenoun N'Oumerhiout ដល់​តំបន់​ Rich Mbirika នៅ​លើ​វាល​ខ្សាច់​សាហារ៉ា​នៃ​ប្រទេស​ម៉ារ៉ុក។

ព្រះ​អាទិត្យ​រះ​នៅ​លើ​អគារ​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។

សត្វ​មួយ​ក្បាល​លោត​ចូល​ទៅ​ក្នុង​អាង​ទឹក​នៅ​ក្នុង​សួន​សត្វ Opel នៅ​ក្នុង​ក្រុង Kronberg ប្រទេស​អាល្លឺម៉ង់។

កង់​ដែល​ដែល​ប្រភេទ​កង់​ជិះ​រួម​គ្នា​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​វាល​មួយ​នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន។

អ្នក​លក់​ម្នាក់​ដើរ​កាត់​រូប​គំនូរ​នៅ​តាម​ផ្លូវ​នៃ​ក្រុង Lalitpur ប្រទេស​នេប៉ាល់។

សមាជិក​នៃ​ភ្នាក់ងារ Naval Prefecture របស់​អាហ្សង់ទីន និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​ត្រី​បាឡែន​មួយ​ក្បាល​នៅ​ក្នុង​ក្រុង Mar del Plata ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។