រូបភាព​ជុំវិញ​ពិភពលោក ០៩ មេសា ២០១៧

ទាហាន និង​ប៉ូលិស Royal Canadian Mounted Police ប្រារព្ធ​ខួប​លើក​ទី១០០​នៃ​សង្គ្រាម Battle of Vimy Ridge នៅ​កន្លែង​បញ្ចុះ​សព WWI Canadian National Vimy Memorial ក្នុង​សង្កាត់ Vimy ប្រទេស​បារាំង។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាក្ខន្ធ​នៅ​ទីលាន Sergels Torg ក្នុង​ក្រុង Stockholm នៅ​ក្បែរ​ហាង​ទំនិញ ទី​ដែល​ឡាន​ដឹក​ទំនិញ​មួយ​បាន​បុក​រះ​កាលពី​២​ថ្ងៃ​មុន។ មនុស្ស​៤នាក់​បាន​ស្លាប់ និង​មនុស្ស​១៥នាក់​បាន​រង​របួស។

ស្ត្រី​ម្នាក់​ដុត​ទៀន​ក្នុង​ពិធី Palm Sunday Mass នៅ​ខាង​ក្នុង​ព្រះវិហារ St. Peter's Cathedral ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

យន្តហោះ​ជាច្រើន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ចុង​ក្រោយ​រួម​គ្នា​រវាង​ទ័ព​អាកាស​ស៊ូដង់ និង​អារ៉ាប៊ី​សាអូឌីត​នៅ​ព្រលាន​យន្តហោះ Merowe ក្នុង​ក្រុង Merowe ប្រទេស​ស៊ូដង់។

អ្នក​ប្រកួត​ប្រជែង​ជាប់​នៅ​ក្នុង​ភក់​នៅ​ក្នុង​ការ​រត់​ប្រណាំង​ដែល​មាន​ឧបសគ្គ​ជាច្រើន​មាន​ឈ្មោះ​ថា Barjot Run នៅ​ក្នុង​ក្រុង Biere ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ នៅ​ពេល​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​ ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ក្នុង​ក្រុង​ការ៉ាកាស (Caracas)​ ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

សុនខ​មួយ​ក្បាល​ដែល​មាន​លម្អង​ផ្កា​សេរីហ្ស​នៅ​លើ​ក្បាល ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ពិធីបុណ្យ​មួយ​នៅ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

មនុស្ស​ម្នា​មើល​ថ្ងៃ​លិច​ នៅ​លើ​ឆ្នេរ Arcachon Bay ប្រទេស​បារាំង កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

រូប​ចម្លាក់​សត្វ​បុរាណ​នៅ​លើ​ដំបូល​ព្រះ​វិហារ Notre-Dame ត្រូវ​បាន​គេ​ថត​បាន​នៅ​ពី​មុខ​ព្រះ​ច័ន្ទ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

កីឡាករ Sebastian Vettel អ្នក​ប្រណាំង​ឡាន​ជនជាតិ​អាល្លឺម៉ង់​ធ្វើ​ការ​ប្រកួត​នៅ​ក្នុង​ការ​ប្រណាំង​ឡាន​មួយ​ឈ្មោះ​ថា Formula One Chinese Grand Prix ក្នុង​ក្រុង Shanghai។