រូបភាព​ជុំវិញ​ពិភពលោក ០៨ មេសា ២០១៨

ពលរដ្ឋ​ម៉ាសេដ្ឋាន​កាន់​ភ្លើង​ទៀន​ដែល​ចេញ​ចេញ​ពី​ភ្លើង​សក្តិសិទ្ធ​យក​មក​ពី​ក្រុង​ហ្ស៊េរុយសាឡិម ក្នុង​ថ្ងៃ Easter នៅ​ព្រះវិហារ St. Jovan Bigorski ក្នុង​ប្រទេស​ម៉ាសេដ្ឋាន។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ល្បែង​ប្រពៃណី​សម្រាប់​ប្រារព្ធ​ពិធី​ចូលឆ្នាំ Sinhala និង Tamil នៅ​ក្នុង​ក្រុង Colombo ប្រទេស​ស្រីលង្កា។ សហគមន៍ Sinhalese និង Tamil នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ថ្ងៃទី១៤ ខែមេសា។

មនុស្ស​ម្នា​រត់​កាត់​ស្ពាន Erasmus ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន Rotterdam Marathon លើក​ទី៣៨ នៅ​ក្នុង​ក្រុង Rotterdam ប្រទេស​ហូឡង់។

ស្ត្រីៗ​ដែល​ស្លៀកពាក់​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​គូស​សន្នឹក​ឆ្នោត​របស់​ខ្លួន​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​ក្នុង​ពេល​បោះឆ្នោត​សភា​ហុងគ្រី នៅ​ក្នុង​ក្រុង Veresegyhaz។

អ្នក​ដើរ​ព្យុះហយាត្រា​នៃ​សាសនា​គ្រិស្ត​អុជ​ភ្លើង​ទៀន​នៅ​ក្នុង​កម្មវិធី Holy Fire នៅ​ព្រះវិហារ Church of the Holy Sepulchre ដែល​អ្នក​គោរព​សាសនា​គ្រិស្ត​ជាច្រើន​ជឿ​ថា ជា​កន្លែង​ដែល​ព្រះ​យេស៊ូ​ស្ថិត​នៅ​លើ​ឈើ​ឆ្កាង និង​កន្លែង​ដែល​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

មនុស្ស​ម្នា​តុបតែង​នៅ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ឈរ​ថត​រូប នៅ​ក្នុង​ក្រុង Ayutthaya ប្រទេស​ថ្ងៃ ខណៈ​ដែល​ការ​ចាប់​អារម្មណ៍​លើ​សម្លៀកបំពាក់​ប្រពៃណី​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។

លោក Luiz Inácio Lula da Silva អតីត​ប្រធានាធិបតី​ប្រេស៊ីល​អញ្ជើញ​ទៅ​ដល់​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​សហព័ន្ធ​នៅ​ក្នុង​ក្រុង Curitiba កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។ លោក Lula បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ និង​ចាប់ផ្តើម​ទទួល​ទោស ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​១២ឆ្នាំ លើ​អំពើ​ពុករលួយ​ដែល​លោក​សូកប៉ាន់​ឲ្យ​បាន​កាន់​តំណែង​ម្តង​ទៀត។

បព្វជិត Orthodox ម្នាក់​ឲ្យ​ពរ​ដល់​នំ​ និង​ពងទា​ពណ៌​ក្នុង​ពិធី Orthodox Easter នៅ​ក្នុង​ព្រះវិហារ Holy Trinity-St.Sergius Lavra នៅ​ក្នុង​ក្រុង Sergiyev Posad ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ជិះ​ម៉ូតូ Royal Enfield ក្នុង​ទស្សនកិច្ច​របស់​លោក​នៅ​ឆ្នេរ Pelabuhan Ratu នៅ​ក្នុង​ក្រុង Sukabumi។

មនុស្ស​ម្នា និង​ម៉ូតូ​របស់​ពួកគេ​ជាប់​នៅ​ក្នុង​ភក់​នៅ​លើ​ផ្លូវ​នៅ​ក្បែរ​ក្រុង Mongbwalu ក្នុង​ខេត្ត Ituri សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

កីឡាការនី Siobhan Marie O'Connor មក​ពី​ប្រទេស​អង់គ្លេស​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា Gold Coast 2018 Commonwealth Games នៅ​មជ្ឈមណ្ឌល Optus Aquatic Centre នៅ​ក្នុង​ក្រុង Gold Coast ប្រទេស​អូស្ត្រាលី។

មាន​បង្អួច​បែកបាក់​នៅ​លើ​អគារ Trump Tower បន្ទាប់​ពី​មាន​អគ្គិភ័យ​នៅ​លើ​អគារ apartment មួយ​នៅ​ក្នុង​អគារ​នេះ នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។