រូបភាពជុំវិញពិភពលោក ០៤ មេសា ២០១៨
ប្រជាពលរដ្ឋរៀបចំហែរក្បួនដើម្បីរំឮកខួបលើកទី៥០នៃការធ្វើឃាតលោក Martin Luther King, Jr., ក្នុងទីក្រុង Memphis រដ្ឋ Tennessee។
សមាជិកនៃសភាជាអាហ្វ្រិកប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់អ្នកស្រី Winnie Madikizela-Mandela ក្នុងទីក្រុង Soweto អាហ្រ្វិកខាងត្បូង។ អាហ្រ្វិកខាងត្បូងប្រកាសធ្វើការកាន់ទុក្ខ អ្នកស្រី Winnie Madikizela-Mandela ភរិយារបស់លោក Nelson Mandela រយៈពេល១០ថ្ងៃដែល អ្នកស្រីត្រូវបានស្លាប់ដោយសាររោគាពាធ។
លោក Baba 'Jagir' Singh សាសនិកជន Sikh ពាក់ឈ្នួតក្បាលនៅខាងមុខព្រះវិហារ Golden នៅក្នុង ទីក្រុង Amritsarកាលពីល្ងាចថ្ងៃទី៣៩៧នៃខួបរបស់លោក Guru Teg Bahadur។
សត្វកំប្រុកមួយក្បាលអង្គុយបន្ទាប់ពីការវះកាត់ដៃជើងរបស់ខ្លួននៅសាកលវិទ្យាល័យ Aydin ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី០៣ មេសា ២០១៨។
ការបំផ្ទុះមួយលើវាលទឹកកកដែលគ្របលើទន្លេ Kan ដើម្បីទប់ស្កាត់ទឹកជំនន់ក្បែរទីក្រុង Zelenogorsk ភាគខាងកើត Krasnoyarsk ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៣ មេសា ២០១៨។
អ្នកដំណើរក្នុងស្រុកនិងបរទេសដើរកាត់ព្រះអាទិត្យលិចនៅលើស្ពាន U Bein Bridge ស្ពានឈើដ៏វែងជាងគេដែលភ្ជាប់ច្រាំងពីរនៃបឹង Taungthaman ក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៣ មេសា ២០១៨។
គូស្នេហ៍មួយគូថតរូបនៅក្រោមដើមឈឺរីក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៣ មេសា ២០១៨។