រូបភាពជុំវិញពិភពលោក ០៥ ខែមេសា ២០១៦
ផ្សែងហោះហើរក្នុងការបំផ្ទុះដែលគ្រប់គ្រងដោយអ្នកជំនាញរបស់យេម៉ែន ដើម្បីកម្ទេចគ្រាប់បែក និងគ្រាប់មីនដែលក្រុមឧទ្ទាម Houthi ដាក់នៅក្រុង Aden។
លោក Christopher Willingham ពលបាលកាំភ្លើងធំនៅក្នុងក្រុង Tuscaloosa រដ្ឋ Alabama សហរដ្ឋអាមេរិកថតរូបជាមួយនឹងសុនខចូលនិវត្តន៍ឈ្មោះ Lucca បន្ទាប់សុនខនេះទទួលបានមេដាយ PDSA Dickin សម្រាប់ភាពក្លាហាន ដែលស្មើនឹងមេដាយ Victoria Cross នៅសារមន្ទីរ Wellington Barracks ក្នុងក្រុងឡុងដ៍។
មនុស្សម្នាបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តី Sigmundur Gunnlaugsson របស់ប្រទេសអ៊ីស្លង់ (Iceland) នៅក្នុងក្រុងវ៉ៃក្យាវិក (Reykjavik) ប្រទេសអ៊ីស្លង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីការបែកធ្លាយឯកសារ ដែលគេហៅថា Panama Papers។ ការណ៍នេះបណ្តាលឲ្យមានការខឹងសម្បារចំពោះភរិយារបស់លោកដែលមានក្រុមហ៊ុនបរទេស ដែលមានបំណុលជាច្រើនលើធនាគារដួលរលំជាច្រើនរបស់ប្រទេសនេះ។ លោកនាយករដ្ឋមន្រ្តី Gunnlaugsson ជាជនរងគ្រោះសំខាន់ដំបូងគេដោយសារតែបែកធ្លាយឯកសារសម្ងាត់នេះ ហើយបានចុះចេញពីតំណែងកាលពីថ្ងៃអង្គារ។
កងកម្លាំងប្រឆាំងភេរវកម្មជម្លៀសប្រជាជនពីផ្លះរបស់ពួកគេក្នុងពេលប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាមនៅក្នុងក្រុង Hit ប្រទេសអ៊ីរ៉ាក់។
អ្នកបោះឆ្នោតម្នាក់ធ្វើការបោះឆ្នោតនៅក្នុងក្រុងការបោះឆ្នោតបឋមរបស់រដ្ឋ Wisconsin នៅការិយាល័យបោះឆ្នោតនៅក្នុងក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
ជនទេសន្តរប្រវេស៍ ដែលភាគច្រើនមកពីប្រទេសប៉ាគីស្ថាន តវ៉ានៅច្រកចូលនៃជំរំ Moria នៅលើកោះ Lesbos របស់ក្រិកប្រឆាំងនឹងកិច្ចព្រមព្រៀងអន្តោប្រវេសន៍អឺរ៉ុបតួកគី។
ទូកនេសាទមួយចាកចេញទៅសមុទ្រនៅពេលព្រះអាទិត្យរះ នៅកំពង់ផែ Bal រដ្ឋ Florida សហរដ្ឋអាមេរិក។
អ្នកជិះកង់ម្នាក់ជិះកង់កាត់ដើមឈើនៅក្នុងក្រុង Erfurt ប្រទេសអាល្លឺម៉ង់។
មេអំបៅប្រែរូបចេញពីសម្បុកដង្កូវនាង នៅសួនមួយនៅក្នុងក្រុងប្រាក សាធារណរដ្ឋឆែក។
អ្នកសម្តែងហាត់សមក្នុងឈុតភ្លើងមួយ សម្រាប់ការបើកសម្ភោធបុណ្យសៀក នៅក្នុងក្រុងឌុយប្លាំង ប្រទេសអៀវឡង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។
សត្វក្រៀលពណ៌ផ្កាឈូកឈរនៅក្នុងទឹកនៅសួន Ras al-Khor Wildlife Sanctuary នៅជាយក្រុង Dubai ក្នុងប្រទេសអាមីរ៉ាតអារ៉ាប់រួម។