រូបភាព​ជុំ​វិញ​ពិភព​លោក ០៤ មេសា ២០១៩

អ្នក​កាន់​សាសនា​ឥស្លាម​នៅ​តំបន់កាស្មៀរ​បួង​សួង​នៅ​ពេល​មេដឹកនាំ​សង្ឃ​បង្ហាញ​អដ្ឋិធាតុ​នៅ​ឯ​ទីសក្ការៈ​ Hazratbal នៅ​ក្នុង​ពិធី Mehraj-u-Alam ដែល​​ជា​ការ​រំលឹក​ដល់​ការ​ឡើង​ទៅ​កាន់​ឋានសួគ៌​របស់​ Prophet Muhammad នៅ​ទីក្រុង Srinagar ក្នុង​តំបន់​កាស្មៀរ​ដែល​ឥណ្ឌា​គ្រប់​គ្រង។

ឡាន​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត​ទីវាល​ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក​កក​នៅ​ជិត​ក្រុង Sottens នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស្វ៊ីស។

ក្រុម​កម្មករ​ឥណ្ឌា​ទូល​ឥដ្ឋ​​នៅ​ឯ​ឡ​ឥដ្ឋ​មួយ​នៅ​ទីក្រុង Farakka ក្នុង​រដ្ឋ West Bengal។

អ្នក​ស្រី Diane Cohen អាយុ​ ៦៤ ឆ្នាំ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​នៅ​ពេល​ភ្នំ​ភ្លើង​ Kilauea បាន​ផ្ទុះ​ហើយ​បាន​បញ្ចេញ​កម្អែ​ភ្នំភ្លើង​កាល​ពី​រដូវ​ក្ដៅ។ អ្នក​ស្រីកំពុង​ដាំ​ដើម​ដូង​នៅ​លើ​ដី​របស់​អ្នក​ស្រី​នៅ​ក្រុង Kapoho កោះ​ហាវៃ (Hawii)។

ក្មេងៗ​កំពុង​កាន់​សៀវភៅ​ដែល​ខូច​ខាត​ដោយ​ព្យុះ​ស៊ីក្លូន​នៅ​ឯ​ជំរំ​សម្រាប់​អ្នក​រស់​រាន​មាន​ជីវិត​ដែល​បាត់​បង់​ទីជម្រក​ដោយ​សារ​ព្យុះ Idai នៅ​តំបន់ Dombe ប្រមាណ​២៨០​គ.ម ពី​ទីក្រុង Beira ប្រទេស​ម៉ូសំប៊ិក។

កីឡាការនីថៃ​ Ratchanok Intanon កំពុង​ត្រៀម​ប្រកួត​ជាមួយ​កីឡាការនីសហរដ្ឋ​អាមេរិក​ Zhang Beiwen ក្នុង​ការ​ប្រកួតពាន​​វិញ្ញាសារ​ផ្នែក​នារី​នៃ​កីឡា​វាយ​សី​ Malaysia Open នៅ​ទីក្រុង​គូឡាឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី។

ក្មេងៗ​ជន​ជាតិ​អេហ្ស៊ីប​អំបូរ Bedouin កំពុង​អង្គុយ​នៅ​ក្នុង​ដំបូល​ឡាន​ច្រែះ​ស៊ី​ នៅ​ក្នុង​ភូមិ al-Hamada នៅ​តំបន់ Wadi el-Sahu ក្រុង South Sinai។

តារា​សម្ដែង​ Gwendoline Christie ចូលរួម​ក្នុង​កម្មវិធី «ល្បែង​រាជ​បល្ល័ង្ក​» ​របស់​ក្រុមហ៊ុន HBO នៅ​វគ្គ​ចុង​ក្រោយ​ នៅ​ឯ​សាល​តន្ត្រី​ Radio City Music Hall ក្នុង​ទីក្រុង​ញូវយ៉ក។

លោក Sam Rogers អ្នក​រចនា​ម៉ូត​សម្រាប់​​អ្នក​បើក​បរ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន Gravity Industries បង្ហាញ​សម្លៀក​បំពាក់​នៅ​ឯ «សារមន្ទីរ​ផ្សង​ព្រេង​ក្នុង​សមុទ្រ លំហអាកាស និង​អវកាស» ក្នុង​ទីក្រុង​ញូវ​យ៉ក។

កុងតឺន័រ​បច្ចេកវិទ្យា​ខ្នាត​ធំ​​ដែល​មាន​៤​ជាន់ មាន​ផ្ទៃ​៣០​ម៉ែត្រ​ការ៉េ ហើយ​មាន​ដាំ​ដើម​ឈើរ​៩០​ដើម ត្រូវ​បាន​ដាក់​បញ្ចាំង​ដោយ​ភ្លើង LED នៅ​ខាង​ក្រៅ​ហាង​ IKEA ដែល​ជា​ក្រុមហ៊ុន​សម្ភារៈ​តុបតែង​ធំ​ជាង​គេ​របស់​ពិភពលោក នៅ​តំបន់ Kaarst ជិត​ទីក្រុង Duesseldorf ប្រទេស​អាល្លឺម៉ង់។

លោក Andrea Bunar បុគ្គលិក​ក្រុមហ៊ុនបញ្ញើ DHL របស់​អាល្លឺម៉ង់ កំពុង​ចែក​​សំបុត្រ​ដោយ​ប្រើ​ប្រាស់​ទូក​មាន​លក្ខណៈ​ប្រពៃ​ណី នៅ​ភូមិ Lehde ក្នុង​តំបន់ Spreewald  ប្រទេស​អាល្លឺម៉ង់។ លោក Bunar គឺ​ជា​បុរស​តែម្នាក់​គត់​នៅ​អាល្លឺម៉ង់​ដែល​ចែក​សំបុត្រ​ដោយ​ជិះ​ទូក​ទៅ​តាម​ភូមិ ពី​ខែ​មេសា ដល់​ខែ​តុលា។