រូបភាព​ជុំវិញ​ពិភពលោក ០៤ មេសា ២០១៧

បុរស​ម្នាក់​ដុត​ទៀន​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី Sennaya នៅ​ក្នុង​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី។ គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី ដោយ​បាន​សម្លាប់​មនុស្ស​ជាច្រើន និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​រង​របួស។

សត្វ​រមាស​មួយ​ក្បាល​ដេញ​ក្រុម​ការងារ​បច្ចេកទេស​ និង​រដ្ឋបាល​ព្រៃឈើ​របស់​នេប៉ាល់ បន្ទាប់​ពី​ពួកគេ​បាន​ដោះលែង​សត្វ​មួយ​ក្បាល​នេះ​ឲ្យ​នៅ​ក្នុង​ឧទ្យាន​ជាតិ Chitwan កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។

សមាជិក​ក្រុម​ការងារ​ការពារ​ជន​ស៊ីវិល​ដក​ដង្ហើម​តាម​ស្រោម​មុខ​ដែល​មាន​អុកស៊ីសែន បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​មួយ​កើត​ឡើង​ដែល​ក្រុម​ជួយ​សង្គ្រោះ​បាន​ហៅ​ថា ជា​ការ​វាយប្រហារ​ដោយ​ឧស្ម័ន​គីមី​គួរ​ឲ្យ​សង្ស័យ​មួយ​ប្រភេទ​ នៅ​ក្រុង Khan Sheikhoun ប្រទេស​ស៊ីរី។

កងកម្លាំង Army Battery Unit របស់​ហ្វីលីពីន​បាញ់​កាំភ្លើង Howitzer ដើម្បី​អបអរសាទរ​លោក​ប្រធានាធិបតី Rodrigo Duterte ក្នុង​ខួប​លើក​ទី១២០ របស់​កងទ័ព​ហ្វីលីពីន នៅ​ក្រុង Fort Bonifacio ប្រទេស​ហ្វីលីពីន។

ស្ត្រី​ចំណាស់​ម្នាក់​ជក់​បារី​ នៅ​ពេល​ដែល​បុរស​អំបូរ Aboriginal ម្នាក់​លេង​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ដែល​គេ​ហៅ​ថា didgeridoo នៅ​ផែ Circular Quay ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

កម្មករ​ម្នាក់​លាប​ពណ៌​ផ្នែក​ខាង​ក្រៅ​នៃ​អគារ​មហាស្រព Calderon ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

មនុស្ស​ម្នា​ទៅ​កន្លែង​បញ្ចុះ​សព ក្នុង​ថ្ងៃ​សែន​ផ្នូរ (Qingming Festival) នៅ​ក្នុង​ក្រុង Taicang ខេត្ត Jiangsu ក្នុង​ប្រទេស​ចិន។

កសិករ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​នៅ​ក្នុង​វាល​ចម្ការ​មួយ ដោយ​គេ​អាច​មើល​ឃើញ​មហាកំផែង​ចិន​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ Yalu ដែល​ស្ថិត​នៅ​ចន្លោះ​ក្រុង Sinuiju របស់​កូរ៉េ​ខាង​ជើង និ​ងក្រុង Dandong របស់​ចិន។

មនុស្ស​ម្នា​ដើរ​នៅ​ក្នុង​សួន​ផ្កា​មួយ​នៅ​ក្នុង​ក្រុង Srinagar ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។