រូបភាពជុំវិញពិភពលោក ៣០ មេសា ២០២០
សារជូនពរសម្រាប់ថ្ងៃខួបកំណើតត្រូវបានដាក់តាំងនៅលើផ្ទាំងធំមួយ នៅអាគារផ្លូវកែង Piccadilly Circus សម្រាប់អតីតយុទ្ធជន Tom Moore នៅថ្ងៃខួបកំណើត ១០០ឆ្នាំរបស់លោក នៅទីក្រុងឡុងដ៍។ ការដាក់តាំងសារនេះ ជាកាយវិការបង្ហាញការកោតសរសើរចំពោះសមិទ្ធិផលដែលលោកសម្រេចបាន ក្នុងការរៃអង្គាសប្រាក់សម្រាប់សេវាសុខភាពជាតិ។
អ្នកស្រី Hameeda Begum ដែលជាអ្នកភូមិជនជាតិប៉ាគីស្ថាន កំពុងប្រមូលផលដំណាំជាមួយនឹងកូនប្រុសរបស់លោក នៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
សមាជិកក្រុមយោធាឈរនៅជិតទ្វារចូលទៅកាន់សាលនៅអាគាររដ្ឋសភា មុនពេលមានការបោះឆ្នោតបន្ថែមរយៈពេលនៃការប្រកាសភាពអាសន្នដោយលោកអភិបាលក្រុង Gretchen Whitmer ដែលតម្រូវឲ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដោយសារតែការរាលដាលជំងឺកូវីដ១៩ នៅទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។
អណ្ដើកយក្ខឈ្មោះ Tuki កំពុងស៊ីនំធ្វើពីបន្លែ នៅពេលគេប្រារព្ធខួប ១០០ឆ្នាំឲ្យវា នៅសួនសត្វ Faruk Yalcin ក្នុងទីក្រុង Darica ស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ខាងកើតទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
សមាជិកសហគមន៍អ្នកជំនួយវេជ្ជបណ្ឌិត នៅទីក្រុងញូវយ៉ក កំពុងអមមឈូសដែលដាក់មិត្តរួមការងាររបស់គេ គឺលោក Anthony Thomas ដែលគេហៅដោយខ្លីថា Tony នៅតំបន់ Bay Ridge ក្នុងទីក្រុង Brooklyn ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។
គិលានុបដ្ឋាយិកាម្នាក់សរសេរឈ្មោះលោកវេជ្ជបណ្ឌិត Marino De Rosa នៅលើខ្នងនៃសម្លៀកបំពាក់ការពារ PPE នៅឯបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ San Filippo Neri ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ មេសា។
សត្វ Penguin ឈ្មោះ Momo និង Omochi ត្រូវបានបង្ហាញក្នុងការតាំងបង្ហាញតាមអនឡាញ សម្រាប់កុមារ និងគ្រួសារដែលស្នាក់នៅផ្ទះ ក្នុងថ្ងៃឈប់សម្រាក «សប្ដាហ៍មាស» ឬ Golden Week ដោយសារតែការបិទប្រទេស ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ នៅសួន Aqua Park Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
រូបភាពដែលត្រូវបានថតពីលើអាកាស បង្ហាញពីមនុស្សដើកាត់ថ្មប៉ប្រះទឹកបៃតង ដែលគ្របដណ្ដប់ទៅដោយស្លែ នៅតំបន់ Laomei នៅឆ្នេរខាងជើងនៃកោះតៃវ៉ាន់។
ស្ត្រីម្នាក់ទូលឥដ្ឋ នៅឯឡឥដ្ឋ ស្ថិតនៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។
តោសមុទ្រញីឈ្មោះ Shakitto និងអ្នកថែរក្សាសួនឈ្មោះ Manami Suka កំពុងលំហែជាមួយគ្នានៅសួនចិញ្ចឹមត្រី Aqua Park Shinagawa ដែលត្រូវបានបិទមិនឲ្យសាធារណជនចូលទស្សនា នៅពេលមានការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
Chelsea Bruchs កំពុងសប្បាយនឹងថ្ងៃដ៏ល្អមួយ នៅឧទ្យាន National Mall នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ មេសា ក្នុងពេលដែលការឆ្លងរាលដាលសាកលនៃជំងឺកូវីដ១៩ កំពុងបន្ត។
បុគ្គលិកសុខាភិបាលម្នាក់ប្រើទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ ដើម្បីវាស់កម្ដៅលើកម្មករម្នាក់នៅឯការដ្ឋានសំណង់មួយ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។