រូបភាព​ជុំវិញ​ពិភពលោក ៣០ មេសា ២០១៧

អ្នក​កាន់​សាសនា​គ្រិស្ត​កាតូលិក​នៃ​ក្រុង Ujue Virgin លី​ឈើ​ឆ្កាង​មួយ​ ចូលរួម​នៅ​ក្នុង​ការ​ដើរ​ធម្មយាត្រា​ពី​ក្រុង Tafalla និង​ភូមិ​ដទៃ​ទៀត​ ទៅ​ក្រុង Ujue ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។

កីឡាករ​ប្រណាំង​ឡាន Valtteri Bottas ត្រូវ​បាន​គេ​សាទរ​នៅ​លើ​ឆាក​ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​នៃ​ការ​ប្រកួត Formula One Russian Grand Prix នៅ​ទីលាន Sochi Autodrom ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី។

មនុស្ស​ម្នា​កាន់​ផ្សែង​ពណ៌​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​មួយ​នៅ​ក្នុង​ក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។

អ្នក​ប្រកួត​ប្រជែង​ទទួល​បាន​ពិន្ទុ​ក្នុង​ពេល​ប្រកួត​ពុកម៉ាត់ និង​ពុក​ចង្កា​នៅ​សារមន្ទីរ Ecomusee d'Alsace ក្នុង​ក្រុង Ungersheim ប្រទេស​បារាំង។

អ្នក​ចូលរួម​ម្នាក់​ជួយ​អ្នក​ដទៃ​ពេល​ឡើង​ទួល​មួយ ក្នុង​ទិវា Mud Day Paris 2017 នៅ​ក្នុង​ក្រុង Beynes ប្រទេស​បារាំង​ កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

រថភ្លើង​ប្រើ​ចំហាយ​ទឹក​រត់​ក្នុង​ក្បួន​មួយ​ដែល​គេ​ហៅ​ថា Steam Engine Parade លើក​ទី២៤ ក្នុង​ក្រុង Wolsztyn ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិស​កុបកម្ម​រារាំង​បាតុករ​ក្នុង​ការ​ដើរ​ក្បួន​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ហ្វីលីពីន ដែល​ជា​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​ភ្លើង​ពណ៌​មួយ​កន្លែង​ក្នុង​ប្រទេស​សិង្ហបុរី។

អ្នក​ចូលរួម​ដើរ​ក្បួន​ក្នុង​ពិធី​ដើរ​ក្បួន​គោម សម្រាប់​ប្រារព្ធ​ពិធី Lotus Lantern Festival ដើម្ប​អបអរ​ដល់​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត្រ​នា​ពេល​ខាង​មុខ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

ក្មេង​ប្រុស​ម្នាក់​លេង​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ពេល​បុរស​ម្នាក់​ដើរ​តាម​ចក្រ​ផ្លូវ​នៅ​ក្នុង​ក្រុង Medina of Chefchaouen ដែល​ជា​ក្រុង​ដ៏​ល្បី​ដោយសារ​តែ​ផ្ទះ​ និង​ចក្រ​ផ្លូវ​ពណ៌​ខៀវ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

ស្ត្រីៗ​ដើរ​កាត់​ជញ្ជាំង​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​ទាហាន​អ៊ីស្រាអែល ដែល​បាន​ធ្លាក់​ស្លាប់ នៅ​ភ្នំ Mount Herzl ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។