រូបភាពជុំវិញពិភពលោក ០៣ មេសា ២០២០
បុរសម្នាក់ពាក់ម៉ាសកំពុងមើលតាមរបាំងនៅក្នុងស្រុកមួយនៃក្រុងវូហាន ដែលជាអតីតកន្លែងរាលដាលវីរុសកូរ៉ូណាមុនគេ កាលពីចុងឆ្នាំមុន នៅខេត្ត ហូប៉ី ប្រទេសចិន។
ពលរដ្ឋឥណ្ឌាក្រីក្រកំពុងសម្រាកនៅក្បែរខ្ទម ក្នុងតំបន់មិនទាន់រៀបរយ Dharavi ក្នុងពេលដែលប្រទេសឥណ្ឌាត្រូវបានបិទ ដើម្បីទប់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងទីក្រុងមុំបៃ ប្រទេសឥណ្ឌា។
ក្រុមជនចំណាកស្រុកដែលពាក់ម៉ាសកំពុងប្រញាប់ប្រញាល់បន្តធ្វើប័ណ្ណការងារ នៅមជ្ឈមណ្ឌលជនចំណាកស្រុក ក្នុងទីក្រុង Petersburg ប្រទេសរុស្ស៊ី ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាត។
បុគ្គលិកសុខាភិបាលកំពុងលួងលោមអ្នកជំងឺកូវីដ១៩ នៅឯអាគារសម្រាប់អ្នកមានជំងឺនេះ នៅមន្ទីរពេទ្យ ASST Papa Giovanni XXIII ទីក្រុង Bergamo ប្រទេសអ៊ីតាលី។
អ្នកភូមិដែលពាក់ម៉ាសកំពុងរង់ចាំការធ្វើតេស្តរកមើលមេរោគកូរ៉ូណា នៅឯមជ្ឈមណ្ឌលបណ្ដោះអាសន្នសម្រាប់ការធ្វើតេស្តរកជំងឺនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បុរសម្នាក់ដើរកាត់អាគារសម្រាប់ឡើងយន្តហោះ នៅព្រលានយន្តហោះ Haneda ដែលស្ទើរតែគ្មានមនុស្ស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជនជាតិជ្វីស គោរពតាមការប្រតិបត្តិសាសនាគ្រិស្ត ultra-Orthodox ពាក់ម៉ាសកែច្នៃ នៅពេលគាត់ទាញរទេះរុញនៅលើផ្លូវក្បែរផ្សារមួយដែលគ្មានមនុស្ស ដោយសារតែវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុង Bnei Brak នៅជាយក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
មន្ត្រីប៉ូលិសឥណ្ឌូនេស៊ីពាក់មួកវីរុសកូរ៉ូណា កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវីរុសនេះ និងបាញ់ថ្នាំសម្លាប់មេរោគលើម៉ូតូ ដែលធ្វើដំណើរនៅទីក្រុង Mojokerto ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
បុរសម្នាក់ពាក់ម៉ាសការពារខ្លាចឆ្លងមេរោគកូរ៉ូណា កំពុងដើរកាត់ស្រមោលអាគារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមអ្នកស្ម័គ្រចិត្តអ៊ីរ៉ាក់ដែលស្លៀកសម្លៀកបំពាក់ការពារ កំពុងបាញ់ថ្នាំទៅលើឈមូសនៃជនរងគ្រោះស្លាប់ដោយជំងឺកូវីដ១៩ អាយុ ៥០ ឆ្នាំ មុនពេលកប់សាកសពនេះ នៅឯទីបញ្ចុះសពមួយដែលគេត្រៀមសម្រាប់តែអ្នកស្លាប់ដោយសារជំងឺនេះ ស្ថិតនៅប្រមាណ ២០ គីឡូម៉ែត្រពីទីក្រុងពិសិដ្ឋ Najaf ប្រទេសអ៊ីរ៉ាក់។
បុរសម្នាក់កំពុងបួងសួងនៅក្នុងព្រះវិហារធំនៃសាសនាឥស្លាម គឺព្រះវិហារ Moussawi នៅទីក្រុង Basra ប្រទេសអ៊ីរ៉ាក់។