រូបភាព​ជុំវិញ​ពិភពលោក ០៣ មេសា​ ២០១៨

ប្រជាជននាំ​គ្នា​មកផ្តល់​ការ​គោរព​ដល់​​​អ្នក​ស្រី​ Winnie Madikizela-Mandela ក្នុង​ទីក្រុង​ Durban អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃទី​០២ មេសា ២០១៨។

លោក​ Alex van der Zwaan ចាកចេញ​ពី​តុលាការសហព័ន្ធ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ ចៅក្រម​សហព័ន្ធ​ម្នាក់​បាន​ផ្តន្ទាទោស​លោក van der Zwaan មេធាវី​ជនជាតិ​ហូឡង់ដែល​បាន​កុហក​ទៅកាន់​ភ្នាក់ងារ​​​ស៊ើបអង្កេត​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ​កាលពី​មុន​ ឲ្យ​ជាប់​ពន្ធនាគារ៣០​ថ្ងៃ​និង​ផាក​ពិន័យ​ចំនួន​២០.០០០ដុល្លារ។

អ្នក​ដំណើរ​កក​កុញ​នៅ​​សា្ថនីយ៍​រថភ្លើង Gare de Lyon ក្នុង​ថ្ងៃដំបូង​នៃ​បាតុកម្ម​ចំនួន​ពីរថ្ងៃ។​ បុគ្គលិក​នៅ​ស្ថានីយ​នាំគ្នា​ឈប់​ពី​ការងារ​កាលពី​ម៉ោង៧​យប់​ថ្ងៃទី​០២ មេសា។

អ្នកដំណើរ​ជួយ​ស្រ្តី​ម្នាក់​ដែល​ធ្លាក់​ពី​ចំណត​ខណ​ដែល​នាង​ព្យាយាម​ឆ្លងកាត់​ស្ថានីយ៍​រថភ្លើង​ Gare de Lyon​ក្នុង​ទីក្រុង​ប៉ារីស​ អំឡុង​បាតុកម្ម​សហជីព​កម្មករ។

សិស្ស​សាលា​អាហ្វ្រិក​ខាងត្បូង​ឈរ​នៅ​ក្បែរ​រូប​​នារី​ម្នាក់​ដែល​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​របប​អាផាថេត Winnie Madikizela-Mandela ប្រពន្ធ​ដើម​របស់​មេដឹកនាំ​សភា​ជាតិ​អាហ្រ្វិក​ Nelson Mandela នៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Soweto។

ហ្ម​ដំរី​ជនជាតិ​ឥណ្ឌាម្នាក់​កំពុង​មុជទឹក​ឲ្យ​ដំរី​របស់​ខ្លួន​នៅ​ទន្លេ Yamuna ទីក្រុង​ញូដែលី។

គ្រូបង្រៀន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​ក្នុង​អគារ​ Capitol ក្នុង​ថ្ងៃទីពីរ​នៃ​ការ​បាតុកម្ម​ឈប់​បង្រៀន​ដើម្បី​ទាមទារ​កម្រៃ​និង​មូលនិធី​បន្ថែម​ក្នុង​ទីក្រុង​ Oklahoma រដ្ឋ Oklahoma។​

សេះ​មួយ​ក្បាល​ត្រូវ​បាន​តុបតែង​ កំពុង​ធ្វើ​ដំណើរ​ទៅកាន់ព្រះវិហារ St. George ដើម្បី​ទទួល​ពរ​នៅ​ក្នុង​ទីក្រុង​ Traunstein ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃទី​០២ មេសា ២០១៨។