រូបភាព​ជុំវិញ​ពិភពលោក ២៩ មេសា ២០១៨

ស្ត្រី​ម្នាក់​ប្រលែង​សត្វ​ចាប​នៅ​ខាង​ក្រៅ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​វិសាខ​បូជា។

កម្ទេច​ក្រដាស​ធ្លាក់​មក​លើ​កីឡាករ Rafael Nadal របស់​អេស្ប៉ាញ ខណៈ​ដែល​លោក​សាទរ​នូវ​ជ័យជម្នះ​ជាមួយ​នឹង​ពាន​របស់​លោក បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត Barcelona Open ATP នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

កូន​សិស្ស​ក្បាច់​គុន​សៅលីញ​សម្តែង​ក្បាច់​កុងហ្វូ​មួយ ដែល​ជា​ការ​ហ្វឹកហាត់​សម្រាប់​ការ​សម្តែង​ផ្ទាល់​មួយ​នៅ​ក្នុង​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

សេះ Haflinger ត្រូវ​បាន​គេ​ថត​បាន​នៅ​កសិដ្ឋាន Haflinger ក្នុង​ក្រុង Meura ប្រទេស​អាល្លឺម៉ង់។

បាឡុង Jeeper ដែល​ត្រូវ​បាន​បង្កើត​ដោយ​ការ​ផ្តួចផ្តើម​របស់​ក្លឹប Les Aeronautes de Monaco ត្រូវ​បាន​គេ​បញ្ចូល​ខ្យល់ មុន​ពេល​បង្ហោះ​ចេញ​ពី​ទីលាន​មួយ​នៅ​ពី​មុខ​រាជវាំង Prince's Palace of Monaco នៅ​ក្នុង​ប្រទេស​ម៉ូណាកូ។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង Next Generation Project។

មនុស្ស​ម្នា​មើល​កីឡាករ Ott Tanak និង​កីឡាករ Martin Jarveoja ដែល​មក​ពី​ប្រទេស​អេស្តូនី ប្រកួត​ក្នុង​ការ​ដណ្តើម​យក​ពានរង្វាន់ FIA World Rally Championship នៅ​ក្នុង​ក្រុង Cordoba ប្រទេស​អាហ្សង់ទីន។

អ្នក​សម្តែង​បង្ហាញ​គម្រោង Bodies in Urban Spaces ពី​សិល្បករ​អូទ្រីស​ឈ្មោះ Willi Dorner នៅ​ក្នងុ​ក្រុង Vilnius ប្រទេស​លីទុយអានី កាលពី​ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៨។

បុរស​ម្នាក់ និង​កូនស្រី​របស់​គាត់ រត់​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ម៉ិកស៊ិក​របស់​ពួកគេ មុន​ពេល​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​សហរដ្ឋអាមេរិក នៅ​ក្នុង​ក្រុង Tijuana រដ្ឋ Baja California ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៨។

មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅ​លើ​ទូក​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​មួយ​ប្រមូល​រុក្ខជាតិ​ក្នុង​ទឹក​ម្យ៉ាង​នៅ​ក្នុង​ក្រុង Hangzhou​ ខេត្ត Zhejiang​ ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

អ្នក​មាន​ជំនឿ​លើ​សាសនា​កាតូលិក​មកពី​ក្រុង Ujue Virgin ចូលរួម​ក្នុង​ការ​ដើរ​ព្យុះហយាត្រា​ពី​ក្រុង Tafalla និង​ភូមិ​ដទៃ​ទៀត​ទៅ​កាន់​ក្រុង Ujue ប្រទេស​អេស្ប៉ាញ។

អ្នក​រត់​ប្រណាំង​ដេល​តុបតែង​ជា​រូប​សត្វ​ផ្សេងៗ​ដែល​តំណាង​ឲ្យ​ក្លឹប​កីឡា​ ជំនួញ និង​អង្គការ​សប្បុរសធម៌​ផ្សេងៗ​ចូលរួម​នៅ​ក្នុង​កាប្រកួត Mascot Gold Cup ​ប្រចាំ​ឆ្នាំ​លើក​ទី១៣ នៅ​ក្នុង​ក្រុង Wetherby ប្រទេស​អង់គ្លេស។

កម្មករ​ជញ្ជូន​ឪឡឹក​ចេញ​ពី​ទូក​មួយ​នៅ​ក្នុង​ទន្លេ Burigangan ប្រទេស​បង់ក្លាដែស។