រូបភាព​ជុំវិញ​ពិភពលោក ២៨ មេសា ២០១៩

អ្នក​ប្រណាំង​កង់​ជិះ​កង់​កាត់​វាល​ខ្សាច់​មួយ​ក្នុង​ការ​ប្រកួត​វគ្គ​១​នៃ​ការ​ប្រណាំង​កង់​លើ​ភ្នំ​នៅ​វាលខ្សាច់ Titan ឆ្នាំ២០១៩ ដែល​ជា​លើកទី១៤ នៅ​​ក្នុង​ប្រទេស​ម៉ារ៉ុក។

ទាហាន​ស្រីលង្កា​ទម្លាក់​ទង់ជាតិ​ នៅ​ពេល​ព្រះ​អាទិត្យ​លិច នៅ​ក្នុង​ក្រុង​កូឡុំបូ។

ទូក​មួយ​បើក​កាត់​ក្រោម​ស្ពាន Tower Bridge ក្នុង​ពេល​រត់​ម៉ារ៉ាតុន​ដែល​មាន​ឈ្មោះ​ថា London។

កុលសម្ព័ន្ធ​បាលី​ដែល​កាន់​សាសនា​ហិណ្ឌូ​ពាក់​ស្រោម​មុខ​នៅ​មុន​ពេល​សម្តែង​របាំ Telek នៅ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ក្នុង​ក្រុង Klungkung កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

នេះ​ជា​ទិដ្ឋភាព​ក្រោយ​ពី​មាន​ព្យុះស៊ីក្លូន Kenneth នៅ​ក្នុង​ស្រុក Macomia ខេត្ត Cabo Delgado ប្រទេស​ម៉ូសំប៊ិក។

បាតុករ​រាប់​ពាន់​នាក់​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​នៅ​ក្នុង​ក្រុង​ហុងកុង។

កីឡាករ Dominic Thiem មក​ពី​អូទ្រីស​ងើប​ចេញ​ពី​អាង​ទឹក បន្ទាប់​ពី​បាន​ឈ្នះ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត Barcelona Open Tennis Tournament ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

មនុស្សម្នា​ដើរ​ជុំវិញ​ព្រះវិហារ Sioni ដោយ​មាន​កាន់​ទៀន ក្នុង​ថ្ងៃ​សូត្រធម៌ Easter នៅ​ពេល​យប់ ក្នុង​ក្រុង Tbilisi ប្រទេស​ហ្សកហ្ស៊ី។

មនុស្សម្នា​កាន់​ទង់ជាតិ​លីបង់​ដែល​មាន​ប្រវែង​៣០០ម៉ែត្រ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​បំបែក​កំណត់ត្រា​ឯកត្តកម្ម​ពិភពលោក នៅ​ក្នុង​ក្រុង Beirut។

មនុស្ស​ម្នាក់​ជិះ​កង់​ចុះ​តាម​បង្កាន់​ដៃ​ដ៏​តូច​មួយ​របស់​ជណ្តើរ​ស្ពាន Waterloo Bridge ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

បាតុករ​ស៊ូដង់​ចូលរួម​ការ​អង្គុយ​នៅ​ខាង​ក្រៅ​បន្ទាយ​ទាហាន​នៅ​ក្នុង​ក្រុង Khartoum កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

កំពង់ផែ Durban របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​សុទ្ធ​តែ​កម្ទេចកម្ទី​ ដែល​ភាគច្រើន​ជា​ថង់ប្លាស្ទិក និង​កំណាត់​ឈើ។ អាជ្ញាធរ​បាន​ចាប់​ផ្តើម​ការ​លាង​សម្អាត​ដ៏​ធំ​មួយ​ដើម្បី​យក​កាកសំណល់​ជាច្រើន​នេះ​ចេញ​ពី​កំពង់ផែ​នេះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹក​ជំនន់។

សេះ​ចិញ្ចឹម​រត់​ទៅ​រក​ស្មៅ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សេះ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​ក្នុង​ក្រុង Meura ប្រទេស​អាល្លឺម៉ង់។