រូបភាព​ជុំវិញ​ពិភពលោក ២៨ មេសា ២០១៧

اٹلی میں کرونا وائرس کا پہلا کیس آج سے ٹھیک دو ماہ پہلے یعنی 29 جنوری کو رپورٹ ہوا تھا۔

កុមារ​មួយ​ក្រុម​ថត​រូប​ដោយ​ស្លៀក​ពាក់​ឯកសណ្ឋាន​សិស្ស​សាលា​សម័យ​១៩៧០ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួច​ផ្តើមរបស់​វិស័យ​អប់​រំ ​ដើម្បីបង្ហាញ​ដល់​អ្នក​ទស្សនា​នៅ​ក្នុង​ភូមិ​សិល្បៈ Naksan ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

កម្មករនិងអ្នកដាំទំពាំង​បាយ​ជូរ​ដុត​ភ្លើង​កម្តៅ​នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ការពារ​ចម្ការ​ទំពាំង​បាយ​ជូរ​មិន​ឲ្យមាន​កំណក​ទឹក​កក​ នៅ​ខាង​ក្រៅ​ទីក្រុង Chablis ប្រទេស​បារាំង។

មន្ត្រីប៉ូលិសសហព័ន្ធ​ម្នាក់​របស់​ប្រទេស​អ៊ីរ៉ាក់​កំពុង​ដើរ​នៅ​ជិត​ផ្ទះ​មួយ​ដែល​ត្រូវ​បាន​កម្ទេច​ ក្រោយ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ម៉ូស៊ុល ប្រទេស​អ៊ីរ៉ាក់។

សិស្សសាលា​បឋម​សិក្សា​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​ចិន ដើរ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​មួយ​នៅ​ក្នុង​ទីក្រុង​ Shenyang ខេត្ត Liaoning ប្រទេស​ចិន។

អ្នក​រចនា​ម៉ូដ​ជន​ជាតិ​បារាំង Sandrine Paskusz-Koffi បង្ហាញ​គំរូ​ថ្មី​នៃ​វ៉ែនតា​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​ ក្នុង​អំឡុង​នៃ​ការ​តាំង​បង្ហាញ​ម៉ូ​ដ និង​រូបថតថ្មីៗ​អន្តរជាតិ​ នៅ ​Hyeres ប្រទេស​បារាំង។

ក្រុមអ្នកជិះឆ័ត្រយោង​ពី​ខេត្ត​ Henan កំពុង​សម្តែង​នៅ​ក្នុង​កម្មវិធី ​Airshow Zhengzhou ឆ្នាំ​២០១៧ ក្នុង​ទីក្រុង Zhengzhou ​ខេត្ត​ Hena ភាគ​កណ្តាល​នៃ​ប្រទេស​ចិន។

សម្តេច​ប៉ាប Francis កំពុង​ឈរ​នៅ​ជិត​សម្តេចប៉ាប Tawadros II ដែល​ជា​មេដឹកនាំ​សាសនា​នៃ​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ Orthodox របស់​ប្រទេស​អេហ្ស៊ីប នៅ​វិហារ ​St. Mark ក្នុង​ក្រុង​គែរ។

អ្នកគាំទ្រ​​កីឡាករវាយ​កូនបាល់ ​Imran Khan ​ដែល​បាន​ក្លាយ​ជាមេដឹកនាំ​គណបក្ស​ប្រឆាំង​ Pakistan Tehreek-i-Insaf (PTI) កំពុង​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។ តុលាការ​កំពូល​នៃ​ប្រទេស​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​នាយក​រដ្ឋ​មន្ត្រី​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ។

ស្ត្រីម្នាក់កំពុង​ជក់​បារី​នៅ​ពេល​នាង​សម្លឹង​ទៅ​ខាង​ក្រៅ​រានហាល​នៃ​អាផាតមិន​របស់​នាង ក្នុង​ទីក្រុង Gdynia ប្រទេស​ប៉ូឡូញ។

មន្ត្រីប៉ូលិសអង់គ្លេសរក្សាសន្តិសុខនៅ​កន្លែង​ហាម​ឃាត់​នៅ​វិថី​ដែល​មាន​ពលរដ្ឋ​រស់​នៅជុំវិញ​ ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ឡុងដ៍ ជា​ទី​ដែល​មន្ត្រី​ប៉ូលិស​មាន​អាវុធ​ក្នុង​ដៃ បាន​បាញ់​ស្ត្រី​ម្នាក់ក្រោយ​ពេល​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​កិច្ច​ការ​ស៊ើប​អង្កេត​​ប្រឆាំង​ភេរវកម្ម។

ក្រុមមនុស្ស​ស្លៀក​ពាក់​ជា​តុក្កតា​ ដែល​ចូល​រួម​​លើក​តម្កើង​កម្មវិធី​ប្រកួត​ចម្រៀងប្រចាំ​ទ្វីប​អឺរ៉ុប Eurovision Song Contest កំពុង​សម្រាក​នៅ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន។