រូបភាព​ជុំវិញ​ពិភពលោក ២៨ មេសា ២០១៦

ស្រ្តី​រង​របួស​មួយរូប​បញ្ចេញ​ប្រតិកម្ម​នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​នៅ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ប្រឆាំង​ក្នុង​ក្រុង Old Aleppo ប្រទេស​ស៊ីរី។

ប្រជាជន​ដើរ​កាត់​​គំនរ​កម្ទេច​អគារ​ដែល​រង​ការ​បែកបាក់​ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ដែល​ត្រូវ​បាន​រាយការណ៍​មួយ​នៅ​តំបន់​ al-Kalasa គ្រប់គ្រង​ដោយ​ក្រុម​ប្រឆាំង​នៅ​ក្រុង Aleppo ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។

ឆ្មាំ​មួយ​រូប​មក​ពី​អង្គការ​ Keyna Wildlife Service (KWS) ឈរ​ល្បាត​នៅ​ជិត​គំនរ​ភ្លុក​នៅ​ឧទ្យាន​ជាតិ​ក្រុង​ណៃរ៉ូប៊ី។ អង្គការ Wildlife Service ប្រមូល​បាន​ភ្លុកដំរី​ចំនួន ១៦.០០០ ដែល​មាន​ទម្ងន់​សរុប ១០៥ តោន ជាមួយ​នឹង​ក្នាយ​​រមាស​មួយ​តោន នៅ​ជុំវិញ​ប្រទេស​កេនយ៉ា នៅ​ក្នុង​ការ​រៀបចំ​ដើម្បី​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០១៦ ដើម្បី​ជំរុញ​កិច្ចប្រឹងប្រែង​ទូទាំងពិភពលោក​ក្នុង​ការ​បញ្ឈប់​ការ​ប្រមាញ់​ដំរី និង​រមាស។

កុមារា​ម្នាក់​បណ្តែត​ខ្លួន​នៅ​ក្នុង​ស្រះ​មួយ​ដើម្បី​ឲ្យ​ត្រជាក់​ខ្លួន​នៅ​ថ្ងៃដ៏​ក្តៅ​មួយ​នៅ​ជាយ​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​ប្រមូល​សំរាម​មើល​ទៅ​លើ​ក្រុម​ជួយសង្រ្គោះ​ (មិនបានបង្ហាញ​ក្នុង​រូប) ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​ដែល​មាន​ការ​បាក់​ធ្លាក់​គំនរ​សំរាម​នៅ​ទីលាន​ចាក់​សំរាម​មួយ​នៅ​ក្រុង​ក្វាតេម៉ាឡា ប្រទេស​ក្វាតេម៉ាឡា កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៦។

ទៀន​ការពារ​កំណក​ត្រូវ​បាន​ដុត​ឡើង​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ​នៅ​ក្រុង Flaesch ប្រទេស​ស្វីស។ ដោយសារ​តែ​សីតុណ្ហភាព​ទាប​ខុស​រដូវ កសិករ​ដាំ​ទំពាំងបាយជូរ​ព្យាយាម​ការពារ​ដំណាំ​របស់​ពួកគេ​ជាមួយ​នឹង​កំដៅ​បន្ថែម​ពី​ទៀន​ការពារ​កំណក។

ក្រុម​​ស្រ្តី​ប្រារព្ធពិធី​សាសនា​មួយ​ដុត​ភ្លើង​នៅ​ជិត​ផ្នូរ​ក្នុង​ភូមិ Copaciu ភាគខាងជើង​ប្រទេស​រ៉ូមានី នៅ​មុន​ថ្ងៃ​បុណ្យ Orthodox Easter ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០១ ខែឧសភា។ 

ពិព័រណ៌​កាំរស្មី​ឡាស៊ែរ​ «Global Rainbow- Peace Will Win» ដោយ​សិល្បករ​ដើម​កំណើត​ព័រតូរីកូ Yvette Mattern បង្ហាញ​នូវ​កាំរស្មី​ប្រាំពីរ​ពណ៌​ដូច​ឥន្ធនូ​លេចឡើង​កាត់​សសរ «Siegessaeule» នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៦។

រថយន្តរបស់​ក្រុមហ៊ុន​ Volkswagen ត្រូវ​បាន​ដាក់​បង្ហាញ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ខាង​ក្នុង​អគារ​ដឹកជញ្ជូន​មួយ​មុន​ពេល​សន្និសីទសារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រុង Wolfsburg ប្រទេស​អាល្លឺម៉ង់។

កូន​ស្វា​ប្រភេទ​ Hamadryas Baboon ដែល​មាន​អាយុ ២៣​ថ្ងៃ លេង​ជាមួយ​នឹង​តុក្កតា​នៅ​ឯ​សួន​សត្វ Sri Chamarajendra នៅ​ក្រុង Mysuru ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។ កូនស្វា​មួយ​នេះ​ត្រូវ​បាន​ម៉ែវា​បោះ​បង់​ចោល​បន្ទាប់​ពី​កើត​នៅ​ថ្ងៃ​ទី០៤ ខែ​មេសា នេះ​បើយោង​ទៅ​តាម​ពេទ្យសត្វ​ប្រចាំ​សួន។

បុរស​ម្នាក់​កំពុងបញ្ជា​គ្រឿងម៉ាស៊ីន​ដាក់​គ្រឿងផ្សំ​ដើម្បី​ធ្វើ​ជី​កំប៉ុស នៅ​ឯ​កសិដ្ឋាន​ផ្សិត​ Highline ដែល​ជា​កសិដ្ឋាន​ដាំ​ផ្សិត​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កាណាដា​នៅ​ក្រុង Leamington រដ្ឋ Ontario។

សកម្មភាព​ការ​ប្រណំាងកង់​នៅ​ដំណាក់កាល​ទី​ពីរ ដែល​មាន​ចម្ងាយ ១៧៣,៩ គីឡូម៉ែត្រ​រវាង​ក្រុង Moudon និង​Morgins នៅ​អំឡុង​ការ​ប្រកូត​ប្រណាំងកង់​ Tour de Romandie UCI ProTour លើក​ទី​៧០ នៅ​ក្រុង Morgins ប្រទេស​ស្វីស។

សមាជិក​ក្រុមរបាំ​បាឡេ​អូស្រ្តាលី​ធ្វើ​ការ​សម្តែង​ឈុត «ក្លិន​នៃ​សេចក្តី​ស្នេហា» នៅ​អំឡុងពេល​ហាត់សម​មួយ​សម្រាប់​ការ​សម្តែង​ Symphony in C ថ្នាក់​ជាតិ ដែល​រួម​មាន​ឈុត​របាំ​បាឡេ​ប្រាំ​ខុស​គ្នា​នៅ​ឯ​ Opera House ក្នុង​រដ្ឋធានី​ស៊ីដនី។

រ៉ូកែត​ Soyuz 2.1 របស់​រុស្ស៊ី​ ដែល​ដឹក​ផ្កាយរណប​ Lomonosov ផ្កាយរណប Aist-2D និងផ្កាយរណប Samsat-218 ធ្វើ​ការ​ហោះចេញ​ពី​ស្ថានីយ Vostochny ជាយ​ក្រុង Uglegorsk ដែល​មាន​ចម្ងាយ​ប្រមាណ​ ២០០ គីឡូម៉ែត្រ​ពី​ក្រុង Blagoveshchensk នៅ​ជាយ​ភាគ​ខាង​កើត​តំបន់ Amur ប្រទេស​រុស្ស៊ី។