រូបភាពជុំវិញពិភពលោក ២៧ មេសា ២០១៨
ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃគ្នានៅក្នុងភូមិ Panmunjom ដែលជាតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំង២។
មនុស្សម្នាក់ពាក្យម៉ាស់ពណ៌សមានទឹកភ្នែកជាឈាម ចូលរួមធ្វើបាតុកម្មជាមួយជនជាតិភាគតិច Uighurs នៅជុំវិញស្ថាប័ននានានៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
ក្មេងស្រីជនជាតិឥណ្ឌាម្នាក់សប្បាយនឹងការហែលទឹកនៅសួនកម្សាន្ត Kanha Fun City Water Park ក្នុងទីក្រុង Bhopal ប្រទេសឥណ្ឌា។
ក្រុមឧទ្ទាម Mai-Mai Yakutumba ដែលជាប់ឃុំឃាំងក្រោយពេលចាប់ខ្លួនដោយទាហានកុងហ្គោ កំពុងមើលមកក្រៅកុងតឺន័រ នៅក្រុង Namoya ខេត្ត Maniema នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
បុរសម្នាក់កំពុងដើរនៅលើផ្លូវដែលជន់លិចក្នុងនៅតំបន់ Cite Soleil រដ្ឋធានីព័រអូប្រាំង (Port-au-Prince) ប្រទេសហៃទី។
មនុស្សកំពុងស្រែកពាក្យស្លោកនៅជិតជួរប៉ូលិស ក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធិស្ត្រីនៅមុខតុលាការថ្នាក់តំបន់ក្នុងទីក្រុង Pamplona ប្រទេសអេស្ប៉ាញ។
ក្រុមអ្នកចោទប្រកាន់លើឈ្មោះ Bill Cosby ដែលរួមមានអ្នកស្រី Caroline Heldman, Lili Bernard និង Victoria Valentino (ពីឆ្វេងទៅស្ដាំ) បង្ហាញអារម្មណ៍របស់ពួកគេក្រោយពេលតុលាការបានចេញសាលក្រមរកឃើញកំហុសទាំងអស់របស់ Bill Cosby ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស់ ក្នុងសវនាការឡើងវិញនៅតុលាការថ្នាក់ទាបក្នុងទីក្រុង Norristown រដ្ឋ Pennsylvania។
អ្នកបង្ហាញម៉ូដម្នាក់ត្រៀមខ្លួនឡើងឆាកមុនពេលពិធីដើរម៉ូដមួយចាប់ផ្តើមនៅក្នុងការបង្ហាញម៉ូដប្រចាំសប្ដាហ៍ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
ស្ត្រីម្នាក់ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ និងឈរថតរូបនៅក្នុងវាលដែលមានផ្កា ranunculus រាប់ពាន់ដើមនៅសួនផ្កាក្នុងទីក្រុង Carlsbad រដ្ឋ California។
ជនចំណាកស្រុកម្នាក់ដែលមកជាមួយទូកដែលគេចាប់បានចំនួន២នៅឆ្នេរនៃសមុទ្រមេឌីទែរ៉ានេ កំពុងសម្រាកនៅលើទូកជួយសង្គ្រោះ ពេលមកដល់កំពង់ផែ Malaga ប្រទេសអេស្ប៉ាញ។