រូបភាពជុំវិញពិភពលោក ២៧ មេសា ២០១៦
កម្មករមួយរូបរៀបតម្រូវគោមសម្រាប់ការអបអរសាទរបុណ្យពិសាខបូជានៅថ្ងៃទី១៤ ខែឧសភា នៅឯវិហារ Bongeun ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
តារាសម្តែងស្រី ដែលដើរតួជាបព្វជិត ធ្វើការសម្តែងនៅអំឡុងពេលពិធីប្រគល់ភ្លើងអូឡាំពិកនៅឯពហុកីឡាដ្ឋាន Panathenaic ទីដែលការប្រកួតកីឡាអូឡាំពិកសម័យទំនើបដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ១៨៩៦ នៅក្រុងអាថែន ប្រទេសក្រិក។
រថយន្តបើកកាត់ដើមឈើគ្របទៅដោយព្រិលនៅជិតក្រុង Hofsgrund ប្រទេសអាល្លឺម៉ង់។
ទូកអូស និងសាឡាង ដែលដឹកជញ្ជូនអាងខាងក្រៅយានអវកាសដែលនៅសល់ចុងក្រោយគេរបស់អង្គការ NASA បានធ្វើដំណើរឆ្លងព្រែកជីកប៉ាណាម៉ា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ អាងខាងក្រៅនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តរដ្ឋ California នៅក្រុង Los Angeles ជាផ្នែកមួយនៃពិព័រណ៌យានអវកាស Endeavour។
ព្រះអង្គម្ចាស់ Willem-Alexander (ខាងឆ្វេង) នៃប្រទេសហូឡង់ ជាមួយនឹងបុត្រីព្រះនាង Ariane (ទីបីពីខាងស្តាំ) ព្រះនាង Alexia (ទីពីរពីខាងស្តាំ) និងព្រះនាង Catharina-Amalia (ខាងស្តាំ) ធ្វើការរាំរែកនៅអំឡុងពេលអបអរសាទរថ្ងៃបុណ្យព្រះរាជានៅក្រុង Zwolle ប្រទេសហូឡង់។
មនុស្សម្នាសម្លឹងមើលទៅកាន់រថយន្តស្ព័រដើរដោយអគ្គិសនី Arcfox-7 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តចិន BAIC នៅក្នុងពិព័រណ៌យានយន្តអន្តរជាតិ International Automotive Exhibition ក្នុងក្រុងប៉េកាំង។
ស្ត្រី និងកុមារាគ្របច្រមុះរបស់ពួកគេ នៅស្របពេលដែលពួកគេដើរកាត់សាកសពត្រីបាឡែនមួយនៅឯកន្លែងជិះកា្តរលើរលកដ៏ល្បីមួយនៅក្រុង San Clemente រដ្ឋ California កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
នាង Lola Webber នៃអង្គការ Humane Society International (HSI) ផ្តល់ការរំងាប់អារម្មណ៍ដល់សុនខក្នុងទ្រុងមួយនៅអំឡុងពេលព្រឹត្តិការណ៍សង្រ្គោះដែលត្រូវបានចុះផ្សាយជាសាធារណៈពាក់ព័ន្ធនឹងការបិទកសិដ្ឋានចិញ្ចឹមឆ្កែមួយ ដែលត្រូវបានរៀបចំឡើងដោយអង្គការ HSIនៅក្រុង Wonju ភាគអាគ្នេយ៍ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សុនខនៅក្នុងកសិដ្ឋាននោះនឹងត្រូវបញ្ជូនទៅ សហរដ្ឋអាមេរិក។ កសិដ្ឋានចិញ្ចឹមឆ្កែនោះជាកសិដ្ឋានមួយនៅក្នុងចំណោមកសិដ្ឋានរាប់ពាន់ ដែលបានចិញ្ចឹមឆ្កែសម្រាប់ការទទួលទាន ហើយសុនខត្រូវបានដាក់នៅក្នុងទ្រុងចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃសម្លាប់យកសាច់។
សមាជិកនៃនិកាយ Samaritan ចូលរួមនៅក្នុងព្យុហយាត្រាប្រពៃណីមួយនៅក្នុងការកំណត់ថ្ងៃបុណ្យឈប់សម្រាក Passover នៅភ្នំ Mount Gerizim ជិតក្រុង Nablus តំបន់ West Bank។
បុរសជនជាតិប៉ាឡេស្ទីនមួយរូបស្ទាបរូបសំណាក់លោក Mandela នៅអំឡុងថ្ងៃសម្ពោធទីលាន Nelson Mandela នៅក្រុង Ramallah តំបន់ West Bank កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
កីឡាករ Kohei Kono នៃប្រទេសជប៉ុន និងកីឡាករ Inthanon Sithchamuang នៃប្រទេសថៃ ប្រដាល់គ្នានៅអំឡុងពេលការប្រកួតដណ្តើមខ្សែក្រវ៉ាត់ WBA super flyweight នៅក្រុងតូក្យូ ប្រទេសជប៉ុន។
ស្រ្តីជនជាតិប៉ាឡេស្ទីនមួយរូបឈ្លោះប្រកែកជាមួយនឹងទាហានការពារព្រំដែនអ៊ីស្រាអែលនៅជិតកន្លែងកើតហេតុ ទីដែលជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងទាហានអ៊ីស្រាអែលនៅជិតតម្រួតពិនិត្យ Qalandia ជិតក្រុង Ramallah តំបន់ West Bank។
មនុស្សម្នាបានរត់គេចខ្លួនដោយជោគជ័យជាមួយនឹងគ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈនៅលើទូកមួយនៅលើទន្លេ Uraricoera នៅអំឡុងពេលប្រតិបត្តិការរបស់ទីភ្នាក់ងារបរិស្ថានប្រទេសប្រេស៊ីលប្រឆាំងនឹងការជីករ៉ែមាសនៅលើទឹកដីជនជាតិភាគតិច ដែលស្ថិតនៅកណ្តាលព្រៃអាម៉ាហ្សូន ក្នុងរដ្ឋ Roraima។
កុមារម្នាក់លីអម្រែកទឹក នៅស្របពេលមនុស្សម្នារង់ចាំទទួលទឹកស្អាតពីរថយន្តជំនួយមួយនៅភូមិ Dala ជាយក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ារងគ្រោះដោយសារភាពរាំងស្ងួត និងកង្វះខាតទឹកស្អាតទទួលទានយ៉ាងណាស់នៅក្នុងតំបន់ចំនួន ១០ ដោយសារតែបាតុភូតអាកាសធាតុ El Nino។
អ្នកមានជំនឿស៊ប់ជនជាតិឥណ្ឌានាង Trikal Bhawanta បាចស្លឹកផ្កាកុលាបនៅមុនពេលពិធីកប់សពនៅក្នុងពិធីបុណ្យ Simhastha Kumbh Mela នៅក្រុង Ujjain ដែលស្ថិតនៅចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រពីក្រុង Bhopal។ នាង Trikal Bhawanta បានសុំឲ្យអ្នកមានជំនឿលើរូបនាងកប់នាងទាំងរស់នៅអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងការបដិសេធមិនឲ្យមានការងូតទឹកនៅអំឡុងពេលពិធីបុណ្យ Kumbh Mela នេះបើយោងទៅតាមរបាយការណ៍សារព័ត៌មានមួយ។
សត្វស្លាបមួយចុះខាំយកត្រីមួយនៅជិតក្រុង Pusztaszer ដែលស្ថិតនៅចំងាយ ១៤០ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី៕