រូបភាពជុំវិញពិភពលោក ២៦ មេសា ២០២០
នេះជាផ្ទាំងសិល្បៈមួយដែលគេហៅថា «Beyond Crisis» ច្នៃឡើងដោយសិល្បករបារាំងឈ្មោះថា Guillaume Legros និងគូរដោយដីស និងធ្យូង នៅលើវាលទំហំ៣.០០០ម៉ែត្រការ៉េ នៅក្នុងក្រុង Leysin ប្រទេសស្វ៊ីស។
បុរសម្នាក់អានគម្ពីរ Quran នៅព្រះវិហារឥស្លាមមួយនៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។
កុមារលេងនៅលើឆ្នេរ Portixol នៅក្នុងក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ។ បន្ទាប់ពីត្រូវស្នាក់នៅក្នុងផ្ទះរយៈពេល៦សប្តាហ៍ កុមារត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅ នៅពេលដែលរដ្ឋាភិបាលបន្ធូរបន្ថយបម្រាមគោចរដែលតឹងរ៉ឹងបំផុតមួយដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណា។
ចៀមស៊ីស្មៅ នៅពេលដែលសន្តិសុខម្នាក់ដើរត្បាតបូជនីយដ្ឋាន Stonehenge ប្រទេសអង់គ្លេស ដែលត្រូវបានគេបិទនៅពេលបិទប្រទេសដោយសារតែរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
អ្នកកាន់សាសនាហិណ្ឌូងូតទឹកនៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយដែលគេហៅថា Akshaya Tritiya នៅក្នុងទន្លេ Narmada ក្នុងក្រុង Jabalpur ប្រទេសឥណ្ឌា។ គេជឿថា ពិធីបុណ្យនេះនឹងនាំមកនូវសំណាងល្អ និងជោគជ័យ។
មនុស្សម្នាសប្បាយរីករាយនៅលើឆ្នេរ Huntington រដ្ឋ California កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
ក្មេងៗជំទង់ស្រែកហ៊ោនៅពេលទូកក្តោងឈ្មោះថា Wylde Swan របស់ពួកគេចូលដល់កំពង់ផែ Harlingen ប្រទេសហូឡង់ បន្ទាប់ពីពួកគេជិះទូកក្តោងពីតំបន់ Caribbean ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក នៅពេលមានការហាមឃាត់មិនឱ្យមានការជិះយន្តហោះមកផ្ទះពួកគេវិញ ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណា។
បក្សីមួយក្បាលពាំមែកឈើដើម្បីយកទៅធ្វើជម្រកនៅក្នុងព្រៃមួយនៅក្បែរភូមិ Piatrylava ប្រទេសបេឡារុស។
នេះជារូបថតដែលចេញផ្សាយដោយការិយាល័យព័ត៌មានរបស់ប្រធានាធិបតីអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ រូបថតនេះបង្ហាញពីអ្នកទោសនៅពន្ធនាគារ Izalco កំពុងស្ថិតក្នុងប្រតិបត្តិការសន្តិសុខមួយ បន្ទាប់ពីលោកប្រធានាធិបតី Nayib Bukele បានបញ្ជាឱ្យមានប្រតិបត្តិការបន្ទាន់ក្នុងកម្រិតអតិបរមាមួយនៅក្នុងមណ្ឌលឃុំខ្លួនទាំងអស់ដែលមានសមាជិកក្រុមអ្នកលេង។