រូបភាព​ជុំវិញ​ពិភពលោក ២៦ មេសា ២០១៩

ក្មេង​ប្រុស​ម្នាក់​កំពុង​មើល​អណ្ដើកហ្លួង ក្នុង​ពិធី​ដោះ​លែង​ពួក​វា​ទៅ​ក្នុង​ទន្លេ​ នៅ​ភូមិ​បឹង​ត្រាច ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ ប្រទេស​កម្ពុជា។

មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​​ក្នុង​ទីក្រុង​ញូវយ៉ក ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​អ្នក​ពន្លត់​អគ្គិភ័យ​ និង​ទាហាន​ជើង​ទឹក​អាមេរិក Christopher Slutman នៅ​ទីក្រុង​ញូវយ៉ក។

ក្រុម​អ្នក​ធ្វើ​ការ​កំពុង​កាន់​រូប​ Thanos ដែល​មាន​ទំហំ​ធំប៉ុន​មនុស្ស​។ Thanos ជា​តួអង្គ​នៅ​ក្នុង​ភាព​យន្ត​ល្បី​មួយ​ឈ្មោះ​ថា Avengers នៅ​ពេល​ក្រុម​ការងារ​ទាំង​នេះ​រៀប​ចំ​ដាក់​តាំង​បង្ហាញ​នៅ​ខាង​ក្រៅ​ហាង​របស់​ពួក​គេ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

មន្ត្រី​បូលិស​ម្នាក់​លេង​បាល់​ជាមួយ​ក្មេងៗ​ នៅពេល​ក្មេង​ទាំង​នោះ​រង់​ចាំ​ព្រះ​អង្គម្ចាស់​ William នៃ​ចក្រភព​អង់គ្លេស ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ Masjid al Noor ក្រុង Christchurch​ ប្រទេស​នូវែលសេឡង់។

ក្រពើ​មួយ​ក្បាល​ស៊ី​ដុំ​ទឹក​កក​មួយ​ដុំ​ នៅ​ខណៈ​ពេល​មាន​ការ​ប្រកួត​វាយ​កូន​ហ្គោល​ Zurich Classic នៅ​ទីលាន TPC Louisiana។

រូបថត​នៃ​រូប​ចម្លាក់​«ទេពធីតា​នៃ​ប្រជា​ធិបតេយ្យ» ក្នុង​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ១៩៨៩ នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​«សារមន្ទីរ​៤មិថុនា» ក្នុង​ទីក្រុង​ហុងកុង។

អ្នក​ចូល​រួម​បាន​យក​សៀវ​ភៅ​ស្ដី​ពី​អភិបាល​កិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​មណ្ឌល​សម្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​វេទិកា​«ខ្សែ​ក្រវ៉ាត់​នឹង​ផ្លូវ» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

បដា​ស្ដី​ពី​បុណ្យ​សព​ត្រូវ​បាន​គេ​ដាក់​នៅ​កាត់​ផ្លូវ​នៅ​ពី​ទីសក្ការបូជា St. Anthony ប៉ុន្មាន​​ថ្ងៃ​ក្រោយ​មាន​ការ​វាយ​ប្រហារ​​ដោយគ្រាប់​បែក​អត្តឃាត លើ​ព្រះ​វិហារ​សាសនា​គ្រិស្ត និង​សណ្ឋាគារ នៅ​ថ្ងៃ​បុណ្យ​ Easter កាល​ពី​អាទិត្យ ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។

បុរស​ជនជាតិ​ស្រី​លង្កា​ម្នាក់​ប្រើ​ទូរស័ព្ទ​ថត​រូប​នៅ​ទីសក្ការ​បូជា St. Anthony ក្នុង​ទីក្រុង​កូឡុំបូ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត កាល​ពី​ថ្ងៃ​អាទិត្យ​មុន។

អ្នក​គោរព​សាសនា​គ្រិស្ត​និកាយ Orthodox កាន់​ឈើ​ឆ្កាង​ដើរ​ចូល​ទៅ​ព្រះ​វិហារ​ Holy Sepulchre ក្នុង​ពេល​ជួបជុំ​គោរព​ដល់​ពិធី «ថ្ងៃ​សុក្រ​ដ៏​ល្អ» នៅ​លើ​ដង​ផ្លូវ Via Dolorosa ក្នុង​ទីក្រុង​ចាស់​នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម។

ព្រះ​សង្ឃ​សាសនា​គ្រិស្ត​និកាយ Orhthdox ប្រោះ​ព្រហ្ម​ដល់​ក្មេង​ម្នាក់​ដែល​នៅ​ក្រោម​តុ ដែល​ជា​តំណាង​ឲ្យ​ព្រះ​យេស៊ូ ក្នុង​ពេល​ប្រារព្ធ​ពិធី «ថ្ងៃ​សុក្រ​ដ៏​ល្អ» ឬ​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ទទួល​មរណភាព នៅ​វិហារ​គ្រិស្ត​សាសនា St Kliment នៅ​ទីក្រុងស្កុបជេ ប្រទេស​ម៉ាសេដ្វាន។

មនុស្ស​​កំពុង​អង្គុយ​នៅ​ជិត​​ស្នាមតង់​នៅ​លើ​ស្មៅ ដែល​ពួក​បាតុករ​ Extinction Rebellion ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បាន​បង្កើត​ជំរំ​នៅ​ផ្លូវ Marble Arch ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

សិស្ស​និស្សិត​ដែល​ជប់លៀង​ហើយ​ស្លៀក​ពាក់​​សម្លៀក​បំពាក់ togas កំពុង​ជ្រក​ភ្លៀង​​នៅ​ក្រោម​តង់ នៅ​ទីក្រុង Coimbra ប្រទេស​ព័រទុយហ្គាល់។