រូបភាព​ជុំវិញ​ពិភពលោក ២៦ មេសា ២០១៨

តារា​បង្ហាញ​ម៉ូដ​ម្នាក់​ពាក់​របស់​ច្នៃ​ប្រឌិត​របស់​អ្នក​រចនាម៉ូដ Lino Villaventura នៅ​ក្នុង​ការ​បង្ហាញ​ម៉ូដ​ប្រចាំ​សប្តាហ៍ នៅទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល។

កុមារ Danusorn Sdisaithaworn អាយុ​១០​ឆ្នាំ ឈរ​ថតរូប​​ក្រោយ​ពេល​បាន​ចូល​រួម​ក្នុង​ពិធី​ Poy Sang Long ប្រចាំ​ឆ្នាំ ដែល​ជា​ពិធី​បំបួស​ជា​សង្ឃ​ពុទ្ធសាសនា​តាម​ប្រពៃណី​ នៅ​ពេល​គាត់​ទៅ​លេង​ផ្ទះ​សាច់​ញាតិ​របស់​ខ្លួន​ នៅ​ទីក្រុង Mae Hong Son ប្រទេស​ថៃ។

អ្នក​គោរព​សាសនា​ហិណ្ឌូ​ជន​ជាតិ​ឥណ្ឌា ស្លៀក​ពាក់​ជា​​​ព្រះ Radha និង Krishna នៃ​សាសនា​ហិណ្ឌូ ក្នុង​ពិធី​ Shyam Baba នៅរដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។

បុរស​ជន​ជាតិ​ដើម​នៃ​ប្រទេស​​​ប្រេស៊ីល​សម្តែង​របាំ​ប្រពៃណី​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ ដែល​មិន​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​របស់​ជន​ជាតិ​ដើម​រស់​នៅ​ទីក្រុង Raposa Serra do Sol រដ្ឋ Roraima នៃ​ប្រទេស​ប្រេស៊ីល។

ក្រុម​បាតុករ​ច្រៀង​ចម្រៀង​ជាតិ​នៅ​មុខ​ស្ថានីយ៍​ប៉ូលិស​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់ប្រធានាធិបតី Daniel Ortega​ នៅ​រដ្ឋធានីម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។

មនុស្ស​កំពុង​សែង​សាក​សព​អ្នក​សារព័ត៌មាន​ជន​ជាតិ​ប៉ាឡេស្ទីនម្នាក់​ឈ្មោះ​ Ahmed Abu Hussein អាយុ​ ២៤ ឆ្នាំ ដែល​បាន​ស្លាប់​ដោយ​សាររង​​របួស​នៅ​ពេល​លោក​យក​ព័ត៌មាន​អំពី​បាតុកម្ម​តវ៉ា​នៅ​ព្រំដែននៃ​តំបន់ Gaza និង​ប្រទេស​អ៊ីស្រាអែល ហើយ​បានស្លាប់​នៅ​មន្ទីរ​ពេទ្យ​មួយ​នៅ​តំបន់ Gaza Strip ខាង​ជើង។

ទាហាន​កូរ៉េ​ខាង​ត្បូង (មុខ) និង​ទាហានកូរ៉េ​ខាង​ជើង (ក្រោយ) ឈរ​យាម​នៅ​ពី​មុខ​បន្ទាត់​បែង​ចែក​ព្រំដែន​យោធា​នៅ​លើ​ដែន​ដី​រៀងៗ​ខ្លួន នៅភូមិ​ ស Panmunjom នៅ​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​កង​ទ័ព​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ទេសចរ​បរទេស​លេង​បាល់​​​​នៅ​លើ​កោះ​ Boracay ដ៏​ល្បី​មួយ​ដែល​រដ្ឋាភិបាល​ហ្វីលីពីន​​បិទ​​ជា​បណ្ដោះ​អាសន្ន​ នៅ​ខេត្ត Aklan ប្រទេស​ហ្វីលីពីន។

ក្រុម​ប៉ូលិស​ប្រមូល​សំរាម​ចេញពី​ទឹក​នៅឆ្នេរ​សម្រាប់​លំហែកាយ Boracay នៅ​ថ្ងៃ​ទី​១​នៃ​ការ​បិទបណ្ដោះ​អាសន្ន​​មិន​ឲ្យ​ទេសចរ​ចូល​ទៅ​កម្សាន្ត នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ស្ត្រី​កំពុង​ដើរ​កាត់​ទីលាន​ក្រហម​នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។