រូបភាពជុំវិញពិភពលោក ២៥ មេសា ២០១៩
ស្ត្រីចំណាស់ម្នាក់ដើរទៅកាន់ផ្នូររបស់សាច់ញាតិរបស់ខ្លួននៅពេលព្រលប់ នៅទីក្រុង Copaciu ប្រទេសរូម៉ានី។
សង្ឃនៃសាសនា Samaritan លើកសៀវភៅឡើងលើ នៅពេលអ្នកគោរពសាសនានេះបួងសួងនៅក្នុងពិធី Passover នៅលើកំពូលភ្នំ Gerizim នៅជិតទីក្រុង Nablus នៃតំបន់ West Bank។
នាង Catherine និងព្រះអង្គម្ចាស់ Harry ចូលរួមក្នុងកម្មវិធី ANZAC Dawn Service ដែលគោរពដល់អ្នកដែលបានពលីក្នុងសង្គ្រាម ដែលត្រូវបានរៀបចំនៅវិហារគ្រិស្តសាសនា Westminster Abbey ក្នុងទីក្រុងឡុងដ៍។
កីឡាការនី Naomi Osaka របស់ប្រទេសជប៉ុនវាយកូនបាល់ទៅកាន់នាង Su-Wei Hsieh មកពីកោះតៃវ៉ាន់ ក្នុងការប្រកួតទឹកទី១៦ នៃការប្រកួតវាយតិន្នីស WTA Tennis Grand Prix នៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។
សិស្សសាលាម្នាក់ដើរនៅជិតរូបភាពដែលគូរដោយជនជាតិប៉ាឡេស្ទីនលោក Ali al-Jabali នៅអាគារបាក់បែកដែលសល់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុង Gaza។
បាតុករជនជាតិស៊ូដង់កំពុងគ្រវីទង់ជាតិក្នុងការធ្វើបាតុកម្មមួយឈ្មោះថា «ខ្លាំងមួយលានដង» នៅខាងក្រៅបញ្ជាការដ្ឋានកងទ័ព ក្នុងរដ្ឋធានីខាទុំ។
កម្មករឥណ្ឌាកំពុងមើលការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសមាជ នៅទីក្រុងមុំបៃ (Mumbai)។
មនុស្សកំពុងមើលអ្នកសម្ដែងម្នាក់របស់ក្រុមហ៊ុនសម្ដែងល្ខោននៅតាមដងផ្លូវនៅប្រទេសបារាំង Royal de Luxe ដែលគេហៅម្យ៉ាងទៀតថា Monsieur Bourgogne នៅពេលគាត់អង្គុយនៅក្នុងតង់ នៅខាងមុខអាគារមួយនៅស្រុក Bellevue ក្នុងក្រុង Saint-Herblain នៅជិតទីក្រុង Nantes ប្រទេសបារាំង។
ក្មេងស្រីម្នាក់បដិសេធមិនទទួលយកការចាក់វ៉ាក់ស៊ាំងការពារជំងឺអាសន្នរោគ ក្នុងយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារតាមផ្ទះ នៅទីក្រុងសាណា ប្រទេសយេម៉ែន។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កំពុងជួយរៀបចំបាវខ្សាច់នៅជិតតំបន់ដែលប៉ះពាល់ដោយទឹកជំនន់ នៅទីក្រុង Gatineau ក្បែរទីក្រុង Quebec ប្រទេសកាណាដា។
ក្រុមជនទេសន្តរប្រវេសន៍នៅឯទីភ្នាក់ងារប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ នៅជម្ឈមណ្ឌលសំចត Tajora ក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី។
រូបចម្លាក់សត្វឆ្មា ដែលគេដាក់ឈ្មោះជាភាសាជប៉ុនថា maneki neko ដែលមានន័យថា ឆ្មាគួរឲ្យចាប់អារម្មណ៍ នៅក្នុងវត្ត Gotokuji ក្នុងតំបន់ Setagaya Ward នៃទីក្រុងតូក្យូ។
ស្ត្រីម្នាក់មកពីអាមេរិកកណ្ដាលកំពុងងូតទឹកឲ្យក្មេងនៅឯ«ផ្ទះសម្រាប់ជនភៀសខ្លួន» ដែលជាកន្លែងផ្ដល់ការស្នាក់អាស្រ័យរយៈពេលខ្លីដល់ជនទេសន្តរប្រវេសន៍ ដែលត្រូវបានដោះលែងដោយអាជ្ញាធរអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក និងភ្នាក់ងារការពារព្រំដែនអាមេរិក ដោយសារតែកន្លែងដាក់ពួកគេមានភាពចង្អៀតណែនខ្លាំង នៅក្រុង El Paso រដ្ឋតិចសាស សហរដ្ឋអាមេរិក។
ស្ត្រីជនជាតិដើមមកពីអំបូរជនជាតិភាគតិចតំបន់ភ្នំ Kayapo កំពុងលាងសម្អាតមុខរបស់នាងនៅជិតធុងទឹកនៅជំរំ Terra Livre ឬមានន័យថាជំរំ«ដីសេរីភាព» ក្នុងពេលធ្វើការតវ៉ាងដើម្បីការពារដីរបស់ជនជាតិដើមភាគតិច និងសិទ្ធិវប្បធម៌ ដែលពួកគេអះអាងថាត្រូវបានគំរាមកំហែងដោយចលនាស្ដាំនិយមរបស់រដ្ឋាភិបាលប្រេស៊ីល របស់ប្រធានាធិបតី Jair Bolsonaro នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។