រូបភាពជុំវិញពិភពលោក ២៥ មេសា ២០១៨
អ្នករាំរបាំជនជាតិហ្វីលីពីនម្នាក់រាំជាលើកចុងក្រោយមុនពេលរដ្ឋាភិបាលអនុម័តការបិទរមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីមួយនៅក្នុងប្រទេសនេះគឺ Boracay ភាគកណ្តាលខេត្ត Aklan ប្រទេសហ្វីលីពីន។
ទាហានជាច្រើនត្រូវបានបញ្ជូនទៅជួយអ្នកពន្លត់អគ្គិភ័យចំនួន៤៥០នាក់នៅទីចោលសំរាមក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ាដែលបានឆេះជាច្រើនថ្ងៃមកហើយ។
អគ្គិភ័យមួយបង្កដោយអណ្តូងប្រេងខុសច្បាប់បានឆាបឆេះលើភូមិមួយក្នុងទីក្រុង Ranto Peureulak ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី។
លោក Rafed ដែលពិការដោយសារគ្រាប់មីនកំពុងជជែកជាមួយមិត្តភក្តិក្នុងភូមិ Bitr ដែលមានន័យជាភាសាអារ៉ាប់ថា «ពិការដៃជើង» ក្នុងស្រុក Al-Tanouma ភាគខាងកើតទីក្រុង Basra ប្រទេសអ៊ីរ៉ាក់។
Inuka សត្វខ្លាឃ្មុំទឹកកកដែលប្រទេសសិង្ហបុរីបង្កាត់បានដំបូងត្រូវបានក្រុមគ្រូពេទ្យពិនិត្យជាលើកចុងក្រោយមុននឹងបាត់បង់ជីវិត។
តារាសម្តែងលោក Robert Downey Jr. បានមកដល់ការសម្ភោធខ្សែភាពយន្ត «Avengers: Infinity War» ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
ស្រ្តីម្នាក់ដើរតាមដងផ្លូវ Pereferica Avenue កាត់តូបលក់ពោតលីងមូយ ហៅថា«pipocas» ដោយមានភ្នំ Illimani Mountain នៅខាងក្រោយអំឡុងពេលព្រះអាទិត្យលិចនៅក្នុងទីក្រុង La Paz ប្រទេសបូលីវី។
ក្រុមប៉ូលិសចូលរួមក្នុងការហ្វឹកហាត់ផ្នែកសន្តិសុខនៅកោះ Boracay ក្នុងប្រទេសហ្វីលីពីន។