រូបភាព​ជុំវិញ​ពិភពលោក ២៥ មេសា ២០១៧

ក្មេង​ប្រុស​ស៊ីរី​ម្នាក់​ឈរ​នៅ​ក្បែរ​ជញ្ជាំង​ដែល​មាន​សុទ្ធ​តែ​ស្នាម​គ្រាប់​កាំភ្លើង​ នៅ​ក្នុង​ក្រុង Douma ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម ប្រទេស​ស៊ីរី។

ស្ត្រី​មូស្លីម​នៅ​តំបន់ Kashmiri ធ្វើ​ការ​បួងសួង​នៅ​ពេល​ឃើញ​របស់​ម្យ៉ាង​ដែល​គេ​ជឿ​ថា ជា​ពុក​ចង្កា​របស់​ព្យាការី Mohammed​ ក្នុង​ពិធីបុណ្យ Meeraj-un-Nabi ដើម្បី​ប្រារព្ធ​ការ​ឡើង​ទៅ​ឋានសួគ៌​របស់​ព្យាការី Mohammed នៅ​កន្លែង​ពិសិដ្ឋ​មួយ​កន្លែង​ឈ្មោះ Hazratbal នៅ​ក្នុង​ក្រុង Srinagar។

ស្ត្រី​ម្នាក់​កាន់​ក្អម​ដើម្បី​ទៅ​យក​ទឹក​មក​ញ៉ាំ ក្នុង​រដូវ​ក្តៅ នៅ​ជាយ​ក្រុង Ajmer ប្រទេស​ឥណ្ឌា។

កងទ័ព​របស់​ប្រធានាធិបតី​កាលពី​បុរាណ​ចុះ​ពី​កាំ​ជណ្តើរ​នៃ​វិមាន​មួយ​ ក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​របស់​អ៊ីតាលី​ នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

អ្នក​ចិញ្ចឹម​ឃ្មុំ​ជនជាតិ​ប៉ាឡេស្ទីន​ប្រមូល​យក​ទឹក​ឃ្មុំ​នៅ​កសិដ្ឋាន​មួយ​ក្នុង​ក្រុង Rafah។

អ្នក​ជិះ​ទូក​ម្នាក់​ចែវ​ទូក​នៅ​ពី​មុខ​ព្រះវិហារ Sheikh Zayed Grand Mosque នៅ​ក្នុង​ក្រុង Abu Dhabi ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ស្ត្រី​ម្នាក់​ព្យាយាម​លួងលោម​លោកស្រី Ankita Sharma នៅ​ពេល​ពួកគេ​រង់ចាំ​សាកសព​របស់​ទាហាន​ឥណ្ឌា​ម្នាក់​ឈ្មោះ Sanjay Kumar នៅ​ផ្ទះ​របស់​គាត់​ ក្នុង​ក្រុង Palampur ប្រទេស​ឥណ្ឌា។

កូន​ដំរី​ទឹក​ដែល​មាន​អាយុ​២សប្តាហ៍​សម្រាក​នៅ​ក្នុង​ជម្រក​របស់​វា​នៅ​ក្នុង​ឧទ្យាន Nyiregyhaza Animal Park ក្នុង​ក្រុង Nyiregyhaza ប្រទេស​ហុងគ្រី។

នាង Ivanka Trump ដែល​ជា​កូនស្រី​ទី១ និង​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោកស្រី Christine Lagarde អគ្គនាយក​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់​សើច​នៅ​ពេល​ចាប់​ផ្តើម​កិច្ចពិភាក្សា​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។

អ្នក​ដំណើរ​ដើរ​ចុះ​តាម​ជណ្តើរ​នៅ​ស្ថានីយ​រថភ្លើង Dostoyevskaya នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។