រូបភាពជុំវិញពិភពលោក ២៣ មេសា ២០២០
សិស្សសាលា និងមន្ត្រីម្នាក់កំពុងប្រើកែវយឹត ដើម្បីមើលទៅព្រះចន្ទ នៅលើដំបូលព្រះវិហារឥស្លាម Al Musariin នៅថ្ងៃទី១ នៃពិធីរ៉ាម៉ាដននៃសាសនាឥស្លាម នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
បុរសម្នាក់កាន់បណ្ដុំសរសៃនុំបញ្ជុក យកទៅហាលឲ្យស្ងួត នៅទីក្រុង Prayagraj ប្រទេសឥណ្ឌា។ អាហារនេះតែងតែត្រូវបានបរិភោគក្នុងពិធីសាសនាឥស្លាម រ៉ាម៉ាដន។
ជនជាតិប៉ាឡេស្ទីនម្នាក់លេងកាំជ្រួច នៅពេលប្រារព្ធការចាប់ផ្ដើមពិធី រ៉ាម៉ាដន នៃសាសនាឥស្លាម នៅក្នុងទីក្រុង Nablus តំបន់ West Bank។
នាង Bryony Blant បីកូនស្រីរបស់នាងឈ្មោះ Alice ដែលកំពុងប្រារព្ធខួបកំណើត២ឆ្នាំ។ នាងមើលទៅកាន់សេះ Annie's Wizz ដែលដឹកដោយនា Daisy Cinque នៅខាងក្រៅផ្ទះរបស់នាងនៅទីក្រុង Twickenham នៅក្រៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កម្មវិធីបង្រៀនឲ្យកូនក្មេងចេះជិះសេះ កំពុងធ្វើឡើងនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យពួកគេសប្បាយចិត្ត នៅខណៈដែលប្រទេសអង់គ្លេសបិទប្រទេស ដើម្បីការពារការចម្លងជំងឺកូវីដ១៩។
បុគ្គលិកពេទ្យអនុវត្តយោហ្គា ដោយលាតសន្ធឹងដៃ និងដកដង្ហើមវែងៗ នៅក្នុងបន្ទប់សម្រាប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មួយក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
បុគ្គលិកសុខាភិបាលត្រៀមខ្លួនសម្រាប់ធ្វើការតាមវេន ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យ Spasokukotsky នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
លោក Steven Busulwa អ្នកថែរក្សាសត្វ កំពុងរត់គេចពីសត្វរមាសដែលកំពុងដេញលោកពីក្រោយ នៅមជ្ឈមណ្ឌលអប់រំការអភិរក្សសត្វព្រៃ នៅស្រុក Wakiso ទីក្រុង Entebbe ប្រទេសអ៊ូហ្គាន់ដា។
តំណាងរាស្ត្រតួកគី ដែលពាក់ម៉ាស់ កំពុងទស្សនាចេតិយនៃស្ថាបនិកប្រទេសនេះ គឺលោក Mustafa Kemal Ataturk ក្នុងពិធីរំឭកខួប១០០ឆ្នាំ នៃការបង្កើតរដ្ឋសភាតួកគី នៅទីក្រុងអង់ការ៉ា។
បុរសម្នាក់អូសរទេះដែលដឹកធុងទឹក នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
បុរសកាន់សាសនាឥស្លាមកំពុងបួងសួងក្នុងពិធីមួយឈ្មោះថា tarawih ដែលជាពិធីនៅថ្ងៃទី១ នៃពិធី រ៉ាម៉ាដន ទោះបីជាមានក្ដីបារម្ភការរាតត្បាតវីរុសកូរ៉ូណា នៅព្រះវិហារ នៅទីក្រុង Lhokseumawe ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។