រូបភាព​ជុំវិញ​ពិភពលោក ២៣ មេសា ២០១៧

ជនជាតិ​អ៊ីរ៉ាក់​មូស្លីម Shi'ite សែង​ក្តាមឈូស​តំណាង​របស់​បព្វជិត Imam Musa al-Kadhim ក្នុង​ពេល​ដង្ហែ​សព​ នៅ​ថ្ងៃ​ខួប​នៃ​មរណភាព​របស់​លោក​នៅ​ក្នុង​ស្រុក Kadhimiya ភាគ​ខាង​ជើង​នៃ​ក្រុង​បាកដាដ។

អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​​លើក​ប្រអប់​ឆ្នោត​រត់​ចេញ​ពី​ស្ថាន​អគ្គកុងស៊ុល​នៃ​ប្រទេស​បារាំង បន្ទាប់​ពី​ប៉ូលិស​ញូវយ៉ក​បាន​សង្ស័យ​រថយន្ត​មួយ​ដែល​ចត​ចោល​នៅ​ខាង​ក្រៅ​ច្រក​ចូល​នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក។

អ្នក​រត់​ប្រណាំង​រត់​បាន​ពាក់កណ្តាល​ផ្លូវ​នៅ​តាម​ស្ពាន Tower Bridge ក្នុង​ពេល​ប្រកួត​រត់​ប្រណាំង London Marathon។

ចៀម​ប្រភេទ Racka ត្រូវ​បាន​គេ​ថត​បាន​ក្នុង​ពេល​ចាប់​ផ្តើម​នៃ​ការ​ដុះ​ស្មៅ​នៅ​វាល Great Hungarian Plain នៅ​ក្នុង​ក្រុង Hortobagy ប្រទេស​ហុងគ្រី។

សមាជិក​នៃ​ក្រុម Gruppo Storico Romano តុបតែង​ជា​អ្នក​របាំ Ninfe Nereidi ធ្វើ​ការ​សម្តែង​នៅ​ទីលាន Circus Maximus នៅ​ពេល​ពួកគេ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។

ស្ត្រី​ម្នាក់​ដែល​មាន​សក់​វែង​ម្នាក់​ឈរ​ថត​រូប​នៅ​ក្នុង​ក្រុង Weihai ខេត្ត Shandong ប្រទេស​ចិន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

សំរាម​អណ្តែត​នៅ​លើ​ប្រឡាយ​ទឹក El Claro នៅ​ទិវា​ភព​ផែនដី (Earth Day) នៅ​ក្នុង​ក្រុង Tigre ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នា២០១៧។

បុរស​ម្នាក់​ចាក់​អាវុធ​បុរាណ​ចូល​ទៅ​ក្នុង​បំពង់ក​របស់​គាត់​ ក្នុង​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​ Ngerebong ដែល​ជា​ប្រពៃណី​មួយ​នៃ​ភូមិ Kesiman កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

គ្រាប់​ពូជ​មួយ​នៅ​ជាប់​នឹង​បង្អួច​ នៅ​ពេល​មាន​ភ្លៀង​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

ស្ត្រី​លីបង់​អង្គុយ​នៅ​លើ​បង់​មួយ​ក្បែរ​រ៉ូប​សម្រាប់​អាពាហ៍ពិពាហ៍​ ដែល​រចនា​ឡើង​ដោយ​សិល្បករ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល Abaad នៅ​តាម​ផ្លូវ Corniche នៃ​ក្រុង​បេរូត កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។ រ៉ូប​ទាំង​នេះ​ត្រូវ​បាន​ព្យួរ​ឡើង​ដើម្បី​រិះគន់​មាត្រា​៥២២​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​នេះ។ មាត្រា​នេះ​អនុញ្ញាត​ឲ្យ​ជន​ដៃ​ដល់​នៃ​បទ​ល្មើស​រំលោភ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​រងគ្រោះ​អាច​រួច​ខ្លួន​ពី​ការ​ផ្តន្ទាទោស​បាន។ សំណើ​ដើម្បី​លុប​ចោល​មាត្រា​នេះ​ត្រូវ​បាន​គេ​ស្នើ​ឡើង​កាលពី​ឆ្នាំ​មុន និង​ត្រូវ​បាន​គណៈកម្មាធិការ​សភា​អនុម័ត​យល់​ព្រម​កាលពី​ខែកុម្ភៈ ប៉ុន្តែ​ត្រូវ​ការ​ការ​បោះឆ្នោត​ដោយ​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា។