រូបភាព​ជុំវិញ​ពិភពលោក ២២ មេសា ២០១៨

បុរស​ម្នាក់​ប្រមូល​វត្ថុ​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន នៅ​កន្លែង​ដុត​សំរាម​មួយ​នៅ​ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​ការ​រត់​ម៉ារ៉ាតុន Vienna City Marathon នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស។

កីឡាការនី Petra Kvitova មក​ពី​សាធារណរដ្ឋ​ឆែក​វាយ​គ្រាប់​បាល់​ទៅ​ឲ្យ​កីឡាការនី Angelique Kerber មក​ពី​អាល្លឺម៉ង់ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Fed Cup រវាង​ប្រទេស​អាល្លឺម៉ង់ និង​សាធារណរដ្ឋ​ឆែក នៅ​ទីលាន Porsche នៅ​ក្នុង​ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់។

បព្វជិត​ថ្មី​ដេក​ផ្កាប់​មុខ​នៅ​លើ​កម្រាល​ព្រំ ក្នុង​ពិធី​មួយ​ដែល​ចូលរួម​ជា​អធិបតី​ពី​សម្តេច​ប៉ាប Francis នៅ​ក្នុង​ព្រះវិហារ St. Peter's Basilica នៅ​បុរី​វ៉ាទីកង់។

ឪពុក​របស់​សមាជិក​សហគមន៍ Hazara ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​រួម​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​ ដោយ​ខ្មាន់​កាំភ្លើង​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្រែក​យំ ដោយសារ​តែ​ការ​ស្លាប់​របស់​កូន​លោក នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង Quetta ប្រទេស​ប៉ាគីស្ថាន។​

ពលរដ្ឋ​អេមីរ៉ាត​អារ៉ាប់​រួម​ចូលរួម​ប្រកួត​ជិះ​ទូក​ក្តោង​ដែល​មាន​ឈ្មោះ​ថា Marwah Traditional Dhow Sailing ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ Al-Dhafra Water នៅ​ឆ្នេរ al-Mirfa កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

កីឡាករ Rafael Nadal មក​ពី​អេស្ប៉ាញ​កាន់​ពាន នៅ​ពេល​លោក​សាទរ​ចំពោះ​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត Monte Carlo Tennis Masters ទល់​នឹង​កីឡាករ Kei Nishikori មក​ពី​ជប៉ុន នៅ​ប្រទេស​ម៉ូណាកូ។

បាតុករ​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង Budapest ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។ ពលរដ្ឋ​ហុងគ្រី​រាប់​ពាន់​នាក់​ចូលរួម​បាតុកម្ម​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង Budapest នៅ​ថ្ងៃ​សៅរ៍​ពីរ​អាទិត្យ​ជាប់​គ្នា ដើម្បី​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ Viktor Orban ដែល​ទើប​ជាប់​ឆ្នោត​ថ្មី។

ពលរដ្ឋ​ឥណ្ឌា​ដើរ​កាត់​ទឹក​កខ្វក់​មួយ​កន្លែង​ដែល​ហូរ​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​មួយ​នៅ​ក្នុង​ក្រុង Jammu ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ដើរ​នៅ​លើ​បង្គោល​មួយ​នៅ​ក្នុង​ការ​ប្រកួត​ឡើង​សសរ​ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ Sinhala ដែល​ជា​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ហិណ្ឌូ និង​តាមិល នៅ​ក្នុង​ក្រុង Bandaragama ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។