រូបភាព​ជុំវិញ​ពិភពលោក ២១ មេសា ២០១៩

ឈាម​ប្រឡាក់​នៅ​លើ​ជញ្ជាំង​ និង​រូបសំណាក​ព្រះយេស៊ូ នៅ​ព្រះវិហារ St. Sebastian's Church បន្ទាប់​មាន​ការ​បំផ្ទុះ​មួយ​នៅ​ក្នុង​ក្រុង Negombo ប្រទស​ស្រីលង្កា។ មនុស្ស​ជាង​២០០នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​បាន​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​ចំនួន៨ ដែល​បាន​កើត​ឡើង​នៅ​ព្រះវិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ នៅ​ក្នុង​ និង​ក្រៅ​រដ្ឋធានី​របស់​ប្រទេស​ស្រីលង្កា នៅ​ចំ​ថ្ងៃបុណ្យ Easter។

មនុស្សម្នា​កាន់​បដា នៅ​ក្នុង​ពេល​ជិះ​សេះ​ជា​ក្បួន​នៅ​ថ្ងៃបុណ្យ Easter នៅ​ក្បែរ​ក្រុង Ralbitz ប្រទេស​អាល្លឺម៉ង់។

សម្រាប់​ប៉ាប Francis មាន​ព្រះបន្ទូល​ និង​ផ្ញើ​សារ​ទៅ​ដល់​ពិភពលោក នៅ​ក្នុង​ថ្ងៃបុណ្យ Easter នៅ​ក្នុង​ទីលាន St. Peter's Square បុរីវ៉ាទីកង់។

រូបចម្លាក់​មួយ​ត្រូវ​បាន​គេ​ផ្តុំ​ឡើង នៅ​ក្នុង​ពេល​ប្រកួត​សម្រាប់​ជើងឯក​ European Stone Stacking Championships ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Dunbar ប្រទេស​ស្កុតលែន។

យុទ្ធជន​លីប៊ី​ដែល​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​លីប៊ី ធ្វើ​ការ​បាញ់ប្រហារ​ក្នុង​ពេល​ប៉ះទង្គិច​មួយ​ជាមួយ​នឹង​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​បុរស​ខ្លាំង​លោក Khalifa Haftar នៅ​ជាយ​ក្រុង Ain Zara កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

បុរស​ម្នាក់​បាន​ដាល់​លោក Kemal Kilicdaroglu មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​តួកគី ក្នុង​ពិធីបុណ្យសព​របស់​ទាហាន​ម្នាក់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ក្រុម​ឧទ្ទាម Kurd នៅ​ព្រំដែន​អ៊ីរ៉ាក់។

បាតុករ​ម្នាក់​ស្រែកយំ​នៅ​ក្នុង​បាតុកម្ម​របស់​ចលនា​ក្រុម​អាវ​ក្រៅ​ពណ៌​លឿង នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

អ្នក​មាន​ជំនឿ​លើ​សាសនា​គ្រិស្ត​ Orthodox ក្នុង​ប្រទេស​រុស្ស៊ី​ចូលរួម​ពិធី Palm Sunday នៅ​ព្រះវិហារ Saint Isaac ក្នុង​ក្រុង Saint Petersburg។

មនុស្សម្នា​បើក​ការ​បង្ហោះ​ខ្លែង នៅ​ក្នុង​ការ​ប្រកួត​បង្ហោះ​ខ្លែង​អន្តរជាតិ នៅ​ក្នុង​ក្រុង Weifang ខេត្ត Shandong ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

ក្មេងៗ​ដែល​កាន់​សាសនា​គ្រិស្ត Coptic Orthodox នៅ​អេហ្ស៊ីប​សប្បាយ​ចិត្ត​ បន្ទាប់​ពី​ទទួល​បាន​ទឹក​ពិសិដ្ឋ​ នៅ​ព្រះវិហារ Saint Simon នៅ​ក្នុង​ស្រុក Mokattam។​

បាតុករ​ម្នាក់​ជក​បារី​តាម​ផ្លែ​ម្នាស់​ នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃទី២០ ខែមេសា នៅ​មុខ​អគារ​សភា ដើម្បី​គាំទ្រ​ដល់​អនុម័ត​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​កញ្ឆា​មាន​ភាព​ស្រប​ច្បាប់ នៅ​ក្នុង​ក្រុង Sofia ប្រទេស​ប៊ុលហ្គារី កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

បុរស​ម្នាក់​បី​សុនខ​ពីរ​ក្បាល ដែល​មាន​តុបតែង​ខ្លួន​ នៅ​ក្នុង​ការ​ដើរ​ក្បួន​ប្រចាំ​ឆ្នា NYC Easter Parade និង​ពិធីបុណ្យ Bonnet នៅ​លើ​មហាវិថីលេខ៥ នៅ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក។