រូបភាព​ជុំវិញ​ពិភពលោក ២០ មេសា ២០១៨

អ្នក​ទស្សនា​ថតរូប​ក្មេង​ដែល​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​មុន​ពេល​សម្តែង​នៅ​ក្រុង Panyu ខេត្ត Guangdong ប្រទេស​ចិន។

ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់គ្រវែង​ដុំថ្ម​នៅ​ជិត​កង់​ឡាន​ដែល​កំពុង​ឆេះ​ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល​នៅ​ព្រំដែន ក្រោយ​មាន​បាតុកម្ម​ដែល​ទាម​ទារ​សិទ្ធិ​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ នៅ​ទីក្រុង​ Gaza City។

បាតុករ​ប៉ាឡេស្ទីន​ម្នាក់​នៅ​កណ្ដាល​ផ្សែង​នៃ​កង់ឡាន​ដែល​កំពុង​ឆេះ​ ក្នុង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល​ ក្រោយ​ពេល​មាន​បាតុកម្ម​នៅជិត​សំណង់​ Beit El របស់​អ៊ីស្រាអែល នៅ​តំបន់​ West Bank ដែល​គ្រប់​គ្រង​ដោយ​អ៊ីស្រាអែល។

សមត្ថកិច្ច​បំបែក​ជំរំ​បាតុកម្ម​មួយ​នៅ​បរិវេណ​ Tolbiac ដែល​ជា​ផ្នែក​មួយ​នៃ​សាកល​វិទ្យាល័យ Sorbonne នៅ​ពី​មុខ​បដា​មួយ​ដែល​សរសេរ​ថា «ពួក​គេ​ជ្រើស​រើស​ ហើយ​ពួក​គេ​គ្រប់គ្រង»។ ZAD ឬ​តំបន់​ការពារ​ ស្ថិត​នៅ​ចំណុចក្នុវ​បរិវេណ Tolbiac ក្នុង​ទីក្រុង​ប៉ារីស។

ក្មេង​ស្រី​ម្នាក់​ស្រែក​ដាក់​ផ្ទះ​បាយ​សប្បុរសធម៌ ដែល​ចែក​អាហារ​ដោយ​ឥត​គិត​ថ្លៃសម្រាប់​អ្នក​ក្រីក្រ​ នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន។

ទាហាន​ប្រេស៊ីល​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​មួយ​ក្នុង​ពិធី «ទិវា​កង​ទ័ព» នៅទីក្រុងប្រស៊ីលីយ៉ា ប្រទេស​ប្រស៊ីល។

ឡាន​មួយ​គ្រឿង​ដឹក​ត្រី​ទម្ងន់​សរុប​២០​តោន​ បាន​ក្រឡាប់​នៅ​លើ​ផ្លូវ​នៅ​ជិត​ទីក្រុង​ Liepen ស្ថិត​នៅ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​កើត។

សត្វ​រំពេ​ស្ថិត​នៅ​ជុំវិញ​បុរស​ម្នាក់​ដែល​បានកប់​ខ្លួន​ដោយ​មិត្ត​របស់​គាត់​នៅ​ក្នុង​ដី​ខ្សាច់​ នៅ​ឆ្នេរ Bondi ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

បុរស​ហ្វីលីពីន​កំពុង​កាត់​សក់​នៅ​ក្នុង​ហាង​កាត់​សក់​មួយ​នៅ​ជិត​ផ្សារ​ Balintawak ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​វាល​មាន​ផ្កា​ នៅ​ជិត​ឧទ្យាន Keukenhof ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ «សួន​ច្បារ​នៃ​ទ្វីប​អឺរ៉ុប» ស្ថិត​នៅ​ទីក្រុង​ Lisse ប្រទេស​ហូឡង់។