រូបភាពជុំវិញពិភពលោក ០២ មេសា ២០២០
ក្រុមអ្នកសិល្បៈតាមដងផ្លូវកំពុងបង្កើតជាស្រមោលទៅនឹងថ្ងៃដែលកំពុងរះ ដើម្បីសម្ដែងនៅលើស្ពាន Charles ដែលស្ទើរតែគ្មានមនុស្សឆ្លងកាត់ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។
គូស្រករដែលនៅដាច់ពីគ្នា គឺជនជាតិអាល្លឺម៉ង់អាយុ ៨៩ ឆ្នាំ មកពីក្រុង Suederluegum និងជនជាតិដាណឺម៉ាក Inga Rasmussen អាយុ ៨៥ ឆ្នាំ មកពីក្រុង Gallehus ជួបគ្នាជារៀងរាល់ថ្ងៃនៅឯច្រកព្រំដែន Aventoft បន្ទាប់ពីព្រំដែននេះត្រូវបានបិទ នៅខណៈដែលជំងឺកូវីដ១៩ នៅបន្តរាតត្បាតនៅប្រទេសអាល្លឺម៉ង់។
ឡានប៉ូលិសល្បាតនៅពេលរដ្ឋាភិបាលអនុវត្តការបិទប្រទេស ដើម្បីទប់ការរាលដាលនៃកូវីដ១៩ នៅទីក្រុង Hyderabad ប្រទេសប៉ាគីស្ថាន។
ស្ត្រីម្នាក់ពាក់ម៉ាស់ដើរនៅជិតផ្លាកសញ្ញានៅលើភោជនីយដ្ឋានមួយ នៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១ មេសា ក្នុងពេលដែលមានការរាលដាលនៃវីរុសកូរ៉ូណា។
អ្នកជិះកង់ពីរនាក់កំពុងជិះនៅលើផ្លូវស្ងប់ស្ងាត់ក្នុងទីក្រុង នៅពេលថ្ងៃលិច កាលពីថ្ងៃទី១ មេសា នៅទីក្រុងកាន់សាស់ រដ្ឋ Missouri សហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលម្នាក់ប្រើរំពាត់ដើម្បីវាយបំបែកក្រុមពលរដ្ឋដែលប្រមូលផ្ដុំគ្នាដើម្បីប្រមូលអំណោយស្បៀងអាហារ នៅពេលដែលមានការព្រួយបារម្ភខ្លាំងអំពីការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
ប៉ូលិសម្នាក់ពាក់មួក និងកាន់ដំបង ជាវីរុសកូរ៉ូណា ចង្អុលទៅកាន់អ្នកលក់ដូរនៅក្នុងផ្សារមួយ ប្រាប់ឲ្យរក្សាការស្ថិតនៅឆ្ងាយពីគ្នា នៅទីក្រុង Chennai ប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងស្ថិតក្រោមការបិទបណ្ដោះអាសន្ននៅទូទាំងប្រទេស។
នាង Clara Neumann កីឡាកាយសម្ព័ន្ធនៃក្រុមកីឡា Dresdner SC កំពុងហាត់សមនៅក្នុងសួនច្បាប់គ្រួសាររបស់នាង នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។
មនុស្សកំពុងដើរនៅចន្លោះផ្នូរសព និងកន្លែងបញ្ចុះសាកសពយោធា នៅស្រុក Xindian ទីក្រុង New Taipei នៅកោះតៃវ៉ាន់។ ពលរដ្ឋកោះតៃវ៉ាន់កំពុងគោពដល់បុព្វបុរសរបស់គេ ក្នុងពិធីបុណ្យ Qinming ចាប់ពីថ្ងៃទី២ ដល់ ទី៦ ខែមេសា។