រូបភាព​ជុំវិញ​ពិភពលោក ០២ មេសា ២០១៨

សត្វ​បក្សី​ហែល​កាត់​រថយន្ត​មួយ​ដែល​លិច​ទឹក​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Richmond ប្រទេស​អង់គ្លេស។

បព្វជិត​ជ្វីព​ និង​ជនស៊ីវិល​ចូលរួម​នៅ​ក្នុង​ពិធី​ឲ្យ​ពរ Cohanim ក្នុង​ទិវា Passover នៅ​កន្លែង​ទីសក្ការៈ Western Wall ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។

មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ឈរ​ថត​រូប​ជាមួយ​នឹង​តារា​ចម្រៀង K-pop របស់​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង។

សមាជិក​កងទ័ព​អ៊ីតាលី​ដើរ​ក្បួន​នៅ​ពី​មុខ​អគារ St. Peter's Basilica មុន​កម្មវិធី Easter Mass នៅ​ទីលាន St. Peter's Square ក្នុង​បុរី​វ៉ាទីកង់។

អ្នក​កាន់​ទុក្ខ​ទាញ​សាច់​ញាតិ​របស់​លោក Hamdan Abu Amshah ជនជាតិ​ប៉ាឡេស្ទីន ក្នុង​ពិធីបុណ្យ​សព​របស់​លោក​នៅ​ក្នុង​តំបន់ Gaza Strip។ លោក Hamdan Abu Amshah ត្រូវ​បាន​សម្លាប់​នៅ​តាម​ព្រំដែន​អ៊ីស្រាអែល។

បុរស​ និង​ស្ត្រី​ម្នាក់​ឈរ​នៅ​ពី​មុខ​រូប​ព្រិល​ពីរ​នៅ​លើ​កោះ Fehmarn ប្រទេស​អាល្លឺម៉ង់។

រូបភាព​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ភ្លៀង​នៅ​លើ​ឆ្នេរ Gold Coast ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត 2018 Gold Coast Commonwealth Game។

ជនជាតិ​ហៃទី​ដែល​មាន​ជំនឿ​លើ​សាសនា​វូដូ (voodoo) នៅ​ក្នុង​អាង​ទឹក​មួយ​ នៅ​ក្នុង​តំបន់​ជាយ​ក្រុង Souvenance ប្រទេស​ហៃទី។