រូបភាព​ជុំវិញ​ពិភពលោក ០២ មេសា ២០១៧

អ្នក​ទេសចរណ៍​ដើរ​កាត់​តាម​ផ្លូវ Heerstrasse ដែល​មាន​ពោរពេញ​ដោយ​លម្អង​ផ្កា​សេរីហ្ស​ពណ៌​ផ្កាឈូក​ ក្នុង​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ​រាំ​របាំ​ប្រពៃណី​ជប៉ុន​ក្នុង​ពិធី Sumida Park Cherry Blossom Festival ក្នុង​ក្រុង​តូក្យូ។

កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​ស្ថិត​នៅ​លើ​ឆ្នេរ​មួយ នៅ​ពេល​​យន្តហោះ​ចម្បាំង​ដែល​អាច​ចុះ​ទឹក​បាន​បោះ​របាំង​ការពារ​ផ្សែង​ក្នុង​ពេល​ប្រតិបត្តិការ​ចុះ​ចត​រួម​គ្នា​មួយ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​នៅ​ផែ​នៅ​ទិស​អាគ្នេយ៍​ ក្នុង​ក្រុង Pohang។

អគារ​ណែនណាន់​តាន់​តាប់​ជាច្រើន​ត្រូវ​បាន​គេ​ថត​បាន​ពី​ផ្លូវ Fei Ngo Shan នា​ពេល​រាត្រី ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

នាង Gaby Arellano​ ដែល​ជា​អនុប្រធាន​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​របស់​វ៉េណេស៊ុយអេឡា​ ប៉ះ​ទង្គិច​ជាមួយ​នឹង​កងកម្លាំង​រដ្ឋាភិបាល​ ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro នៅ​ក្នុង​ក្រុង Caracas កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

លោក Uwe Gerstenberg តុបតែង​ដើម​ឈើ​មួយ​ដោយ​មាន​ពងទា Easter ដែល​មាន​លាប​ពណ៌​ជិត​១០.០០០គ្រាប់​ នៅ​ក្នុង​ក្រុង Saalfeld ប្រទេស​អាល្លឺម៉ង់។

អ្នក​ជិះ​ទូក​ម្យ៉ាង​ដែល​គេ​ហៅ​ថា Kayak ចែវ​ទូក​នៅ​លើ​ទន្លេ Logan River នៅ​ពេល​មាន​ទឹក​ជំនន់​បណ្តាល​មក​ពី​ខ្យល់​ព្យុះ Cyclone Debbie ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

មនុស្ស​ម្នា​បង្ហោះ​ខ្លែង​នៅ​ក្នុង​សង្កាត់ Berck-sur-Mer ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង ក្នុង​ពិធីបុណ្យ​ខ្លែង​អន្តរជាតិ​លើក​ទី៣១ ដែល​ប្រារព្ធ​ចាប់​ពី​ថ្ងៃទី១ ដល់​ទី៩ ខែមេសា។

អ្នក​ប្រកួត​រត់​ប្រណាំង​នៅ​ក្នុង​កម្មវិធី 7 Mile Bridge Run នៅ​លើ​ស្ពាន​វែង​ជាង​គេ​បំផុត​ចំនួន៤២​​នៅ​លើ​មហាវិថី Florida Keys Overseas Highway នៅ​ក្បែរ​ក្រុង Marathon រដ្ឋ Florida កាលពី​ថ្ងៃទិ១ ខែមេសា ឆ្នាំ២០១៧។

ក្មេង​ប្រុសៗ​លេង​នៅ​លើ​រថយន្ត​បែកបាក់​នៅ​ក្នុង​សង្កាត់​ Douma ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ ក្នុង​ក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។