រូបភាព​ជុំ​វិញ​ពិភពលោក​ ០២​ មេសា ២០១៥

សត្វ​ស្វា​មួយ​ក្បាល​អើត​មើល​ចេញ​ពី​ក្នុង​ទ្រុង​​បន្ទាប់​ពី​វា​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ទីក្រុង​ Kunming ខេត្ត​ Yunnan ប្រទេស​ចិន។​

ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​និស្សិត​ម្នាក់​ដែល​រង​របួស​ដោយ​សារ​ការវាយ​ប្រហារ​របស់​ក្រុម​ al-Shabab បណ្តាញ​ក្រុម al-Qaida​ ក្នុង​ប្រទេស​សុម៉ាលី​ នៅ​ក្នុង​សាកល​វិទ្យាល័យ​ Garissa ប្រទេស​កេនយ៉ា។​

កម្មករ​ម្នាក់​ព្យួរ​ចង្កៀង​គោម​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​អបអរ​ថ្ងៃ​ប្រសូត​របស់​ព្រះ​ពុទ្ធ​ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ នេះ​នៅ​វិហារ Jogye ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។​

សត្វ​ចាប​មួយ​ក្បាល​ក្រេប​ទឹក​ដម​ពី​ផ្កា​សាគូរ៉ា​ ក្នុង​សួន​ផ្កា​ Ueno ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។​

អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា​និកាយ​ Zen របស់​ជប៉ុន ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ ផ្លុំ​ខ្លុយ​ឬស្សី​និង​ដើរ​ព្យុហយាត្រា​ ខណៈ​ពេល​ដែល​ផ្កា​សាគូរ៉ា​កំពុង​រីក​ក្នុង​សួន​ផ្កា Ueno ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អតីត​ប្រធានាធិបតី​អ៊ីស្រាអែល​លោក​ Shimon Peres ញញឹម​ខណៈ​ពេល​ដែល​លោក​អង្គុយ​លើ​បល្ល័ង​ដែក​ ក្នុង​ការ​បើក​សម្ភោធ​តាំងពិព័រណ៍​រឿង​ភាគ​ Game of Thrones ក្នុង​ទីក្រុង​ Tel Aviv។

ក្រុម​ស្រ្តី​មួយ​ក្រុម​អុំ​ទូក​ក្រោម​កម្តៅស្រទន់​របស់​​ព្រះ​អាទិត្យ​ លើ​ទន្លេ Tiber ក្នុង​ទីក្រុង​ Rome ប្រទេស​អ៊ីតាលី។​

សម្តេច​ Pope Francis ដឹក​នាំ​ពិធី​សាសនា​ Chrism Mass ក្នុង​ព្រះ​វិហារ​ Saint Peter's basilica នៅ​ឯ​បុរី​វ៉ាទីកង់។

អ្នក​គាំ​ទ្រ​ក្រុម​បាល់ទាត់​ប្រេស៊ីល Coritnhians អបអរ​ខណៈ​ពេល​ដែល​ប្រកួត​ជាមួយ​ក្រុម​បាល់​ទាត់​អ៊ុយរូហ្គាយ Danubio ក្នុង​ការ​ប្រកួត​ Copa Libertadores នៅ​ក្នុង​ទីក្រុង Sao Paulo​។