រូបភាព​ជុំវិញ​ពិភពលោក ១៨ មេសា ២០២០

មនុស្សម្នា​ចូលរួម​ក្នុង​កម្មវិធី​អធិដ្ឋាន​ពេល​ល្ងាច​ ប៉ុន្តែ​រក្សា​គម្លាត​សង្គម​ដើម្បី​ជួយ​បញ្ចៀស​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ នៅ​ព្រះវិហារ​ឥស្លាម​មួយ​នៅ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។

ផ្លេក​បន្ទោរ​បង្ក​ឱ្យ​មាន​ភ្លៀង​នៅ​ក្នុង​ក្រុង Dharmsala ប្រទេស​ឥណ្ឌា។

អ្នក​មាន​ជំនឿ​ដែល​ពាក់​ម៉ាស់​ចូលរួម​ក្នុង​កម្មវិធី Orthodox Easter នៅ​ព្រះវិហារ Kazan Cathedral ខណៈ​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Stavropol ប្រទេស​រុស្ស៊ី។

អ្នក​ស្ម័គ្រ​ចិត្ត​នៃ​ព្រះវិហារ​មួយ​ពាក់​ឧបករណ៍​ការពារ​ដើរ​ចែក​ទៀន​នៅ​ក្នុង​កម្មវិធី Christian Orthodox Easter ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

ផ្លូវ​លេខ៤២​នៅ​កណ្តាល​ក្រុង​ញូវយ៉ក​គ្មាន​មនុស្ស​ដើរ ក្នុង​ពេល​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា។ លោក​អភិបាល​រដ្ឋ Andrew Cuomo បាន​ពន្យារពេល​បិទ​ក្រុង​ញូវយ៉ក រហូត​ដល់​ថ្ងៃទី១៥ ខែឧសភា។

បព្វជិត Josef Bart សម្អាត​ផ្លូវ​នៅ​ក្នុង​ព្រះវិហារ Sassia មុន​ពេល​យាង​មក​ដល់​របស់​សម្តេច​ប៉ាប Francis សម្រាប់​កម្មវិធី Holy Mass on Divine Mercy នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

នេះ​ជា​រូបភាព​ដែល​បង្ហាញ​ពី​ការ​ប្រមូលផ្តុំ​គ្នា​មួយ​នៅ​លើ​ឆ្នេរ​ក្នុង​ក្រុង​ហុងកុង។

ស្ត្រី​ម្នាក់​បី​កូន​អង្គុយ​នៅ​លើ​ផ្លូវ​ម៉ូតូ​ដែល​ត្រូវ​បាន​យាមល្បាត​ដោយ​ប៉ូលិស​នៅ​ក្នុង​ក្រុង Lima ប្រទេស​បេរ៉ូ កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ពលរដ្ឋ​បេរ៉ូ​ដែល​ជាប់​នៅ​ក្នុង​ក្រុង Lima ក្នុង​ពេល​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ដើម្បី​បញ្ឈប់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ក្រុង San Martin និង​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

លោក Candelario Maldonado ដែល​ជា​មេធាវី​ជនជាតិ​ម៉ិកស៊ិក​តុបតែង​ជា​តួអង្គ​បុរស​ប្រចៀវ ឱ្យ​នំ​ខួប​កំណើត​ទៅ​កុមារ​ម្នាក់​នៅ​ក្នុង​ក្រុង Monterrey ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

មនុស្សម្នា​ថត​រូប​សត្វ Pelicans នៅ​ឧទ្យាន St James នៅ​ក្នុង​ក្រុង​ឡុងដ៍។

រូបចម្លាក់​បណ្តុប​ថ្ម​លើ​គ្នា​ត្រូវ​បាន​គេ​ថត​បាន​នៅ​លើ​ឆ្នេរ Whitley Bay ប្រទេស​អង់គ្លេស។

ព្រះ​អាទិត្យ​លិច​នៅ​ពេល​ទូក​នេសាទ​ឆ្លង​កាត់​សមុទ្រ​មេឌីទ័ររ៉ាណេ​នៅ​ឆ្នេរ Ramlet al-Baida ក្នុង​ក្រុង Beirut ប្រទេស​លីបង់ កាលពី​ថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០២០។