រូបភាព​ជុំវិញ​ពិភពលោក ១៩ មេសា ២០១៩

បុរស​ម្នាក់​ធ្វើ​ការ​នៅ​ជិត​ភ្លើង​គោម​ដែល​ជា​ការ​រៀប​ចំ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ថ្ងៃ​ព្រះ​ពុទ្ធ​ប្រសូត្រ នៅ​ព្រះ​​វិហារ Jogye ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

គូ​ស្រករ​ដែល​ទើប​រៀប​ការ​ថ្មីៗ​ទស្សនា​កន្លែង​គោរព​ «​កូន​ភ្នំឈើ​ឆ្កាង​» ឬ Hill of Crosses) ក្នុង​ពិធី​បុណ្យ Easter នៅ​ជិត​ក្រុង Siauliai ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃប្រទេស​លីទុយអានី។ ប្រវត្តិ​នៃ​ការ​រក្សា​ទុក​ឈើ​ឆ្កាង​នៅ​លើ​កូន​​ភ្នំ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ។

អ្នក​កាន់​សាសនា​គ្រិស្ត​ជន​ជាតិ​លីបង់​ត្រូវ​បាន​ចង​ទៅ​នឹង​ឈើ​ឆ្កាង​ នៅ​ពេល​ពួក​គេ​ព្យាយាម​ធ្វើ​ត្រាប​តាម​ព្រះ​យេស៊ូ ក្នុង​ការ​ប្រារព្ធ​ពិធី «ថ្ងៃ​សុក្រ​ដ៏​ល្អ» នៅ​ភូមិ al-Qurayeh ក្នុង​ទីក្រុង​កំពង់​ផែ Sidon។

បុរស​ម្នាក់​ឲ្យ​នំប៉័ង​ទៅ​ក្មេងៗ​ នៅ​ពេល​ពួក​គេ​កំពុង​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​ខាង​ក្រៅ​តង់​ នៅ​មុខ​ក្រសួង​ការ​ពារ​ជាតិ ក្នុង​រដ្ឋធានី​ខាទុំ ប្រទេស​ស៊ូដង់។

អ្នក​ដែលមាន​ក្តី​ស្រឡាញ់​ និង​កូន​របស់​នាង​កាន់​ទៀន​ដែល​សរសេរ​ថា «សេរីភាព​សម្រាប់​អ្នក​ទោស​នយោបាយ​ទាំង​អស់» ក្នុង​ពីធី​ដង្ហែ​មួយ​ឈ្មោះ​ថា «El Silencio» នៅ​ទីក្រុង Masaya ប្រទេស​នីការ៉ាហ្គា។

បុរស​ម្នាក់​ដើរ​ទៅ​កាន់​ស្នាក់​ការ​កណ្ដាល​នៃ​ធនាគារ Sberbank ដែល​ជា​ធនាគារ​ធំ​ជាង​គេ​គ្រប់​គ្រ​ងដោយ​រដ្ឋ​របស់​រុស្ស៊ី នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ជន​ជាតិ​វៀត​ណាម​រៀប​ចំ​ខ្លែង​ដែល​មាន​សំឡេង​ មុន​ពេល​ពួក​គេ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​ដែល​មាន​អាយុ​កាល​មួយ​សតវត្សរ៍ នៅ​ភូមិ Ba Duong Noi ទីក្រុង​ហាណូយ។

អ្នក​នេសាទ​ជន​ជាតិ​អេមីរ៉ាត​អារ៉ាប់​រួម កំពុង​បង់​សំណាញ់​នៅ​ជិត​ភូមិ Mirfa ជិត​ឆ្នេរ​សមុទ្រ​នៃ​រាជ​ធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

ក្រុម​ហ៊ុន​សេវាកម្សាន្ត​ Cirque du Soleil សម្ដែង​ OVO នៅ​កីឡដ្ឋាន Ibirapuera ក្នុង​ទីក្រុង​សៅប៉ូឡូ (Sao Paulo) ប្រទេស​ប្រេស៊ីល។

អាជីវករ​ម្នាក់​ចំអិត​អាហារ​សម្រាប់​អតិថិជន​នៅ​លើ​រទេះ​ នៅ​ពេល​ភ្លៀង​ពេល​ល្ងាច ក្នុង​រដ្ឋ​ធានី​កូឡុំបូ ប្រទេស​ស្រីលង្កា។

ភ្លើង​កាំ​ជ្រួច​បញ្ចេញ​ពន្លឺ​ទៅ​លើ​អាកាស​ក្នុង​ពិធី​បើក​ការ​ប្រកួត​បាល់​ទាត់​ជើង​ឯក​អារ៉ាប់ រវាង​ក្រុម​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត al-Hilal និង​ក្រុម Etoile Du Sahel របស់​ប្រទេស​ទុយនីស៊ី នៅ​កីឡដ្ឋាន Hazza Bin Zayed ក្នុង​ទីក្រុង al Ain ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។