រូបភាព​ជុំវិញ​ពិភពលោក ១៩ មេសា ២០១៨

ប៉ូលិស​កូបកម្ម​បំបែក​បាតុកម្ម​​របស់​និស្សិត​ប្រឆាំង​នឹង​ភាពយឺត​យាវ​នៃ​ដំណើរការ​កំណែទម្រង់​វិស័យ​អប់រំ​ប្រទេស​ឈីលី​ក្នុង​ទីក្រុង​ Santiago។

កុមារ​ម្នាក់​កំពុង​សប់​ទឹក​នៅ​ច្រាំង​ទន្លេ​ Yamuna ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

លោក Txoutlaka នៃ​កុលសម្ព័ន្ធ​ Fulni-o ឈរថតរូប​នៅ​ក្នុង​ទីក្រុង​ Rio de Janeiro​ ប្រទេស​ប្រេស៊ីល។

សកម្ម​ជន​ម្នាក់​ទាត់​គ្រាប់​បែក​បង្ហួរ​ទឹកភ្នែក​ដែល​គប់​ដោយ​ប៉ូលិស​កូបកម្ម​អំឡុង​បាតុកម្ម​មួយ​ដើម្បី​គាំទ្រ​បុគ្គលិក​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

សត្វ​ឃ្មុំហើរ​ទៅជិត​ដើមផ្លែ​ឈើរី​នៅ​ក្នុង​ទីក្រុង​ Markendorf ប្រទេស​អាល្លឺម៉ង់។

ភ្ញៀវទេសចរ​ដើរកាត់​ស្ពាន Windsor Bridge នៅ​ព្រំដែន​អង់គ្លេស​ក្នុង​ទីក្រុង​ Gibraltar ដែល​ទាមទារ​ដោយ​ប្រទេស​អេស្ប៉ាញ​កាលពិ​ថ្ងៃទី​១៨ មេសា​២០១៨។