រូបភាព​ជុំវិញ​ពិភពលោក​ ១៩ មេសា ២០១៧

បាតុករ​ម្នាក់រងរបួស​ត្រូវបាន​គេ​ជួយ​សង្រ្គោះ​ដោយ​បាតុករ​ម្នាត់ទៀត​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​ជាមួយ​ក្រុម​ប៉ូលិស​កុបកម្ម​អំឡុង​ការ​ហែក្បួន​ដ៏​ធំមួយ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ក្នុង​ទីក្រុង​ការ៉ាកាស។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence ឈរ​ថតរូប​ជាមួយ​នឹងយោធា​អាមេរិក​លើ​នាវាផ្ទុក​យន្តហោះនុយក្លេអ៊ែរ​ USS Ronald Reagan ​នៅ  Yokosuka ភាគខាងត្បូង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

អ្នក​ផ្លុំ​ស្នែង​សម្តែង​នៅ​ក្នុងវេទិការ​ជួប​ជុំ​ប្រចាំសប្តាហ៍​របស់​សម្តេច​ Pope Francis នៅ​ St. Peter's Square ក្នុង​បុរី​វាទីកង់។

ប្រតិកម្ម​របស់​កុមារ​ម្នាក់​បន្ទាប់​ពី​ត្រូវ​បាន​គេ​កោរ​សក់​របស់​ខ្លួន​ដោយ​ព្រះសង្ឃពុទ្ធសាសនា​ក្នុង​ពិធី ជ្រើស​ «កុមារ​ជា​ព្រះសង្ឃ​ពុទ្ធសាសនា» នៅ​ព្រះវិហារ​ Jogye ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។

កម្មករ​ជនជាតិ​ឥណ្ឌា​កំពុង​ប្រមូល​ដឹក​បំពង់​ឬស្សី​ឆ្លង​កាត់​ទន្លេ​ Longai នៅ​ក្បែរ​ព្រំដែន​រដ្ឋ​ Tripura-Mizoram ទីក្រុង​​ Damchara កា​ល​ពី​ថ្ងៃទី​១៨ មេសា ២០១៧។

អ្នក​បង្ហាញ​ម៉ូត​​កំពុង​តស៊ូ​ជាមួយ​នឹង​ខ្យល់បក់ខ្លាំង​មុន​ពេល​ធ្វើ​ការ​សម​សម្រាប់​ពិធីបង្ហាញ​ម៉ូត​ Christian Dior's Haute Couture សម្រាប់​រដូវ​ផ្ការីក​និង​រដូវ​ក្តៅឆ្នាំ២០១៧ ​ដើម្បី​អបអរ​ហាង​ថ្មី​នៅ​លើ​ដំបូល​ផ្សារ​ Ginza Six ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ភ្ញឿវទេសចរ​មក​លេង​នៅ​ក្នុង​សួន​ផ្ការីក​ Keukenhof ក្នុង​ទីក្រុង​ Lisse ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត​ពី ទីក្រុង​ Amsterdam នៃ​​ប្រទេស​ហូឡង់​។ សួន​ផ្កា​ Keukenhof មាន​៧លាន​មើម​ផ្កា​ដែល​នឹង​រីក​ក្នុង​រដូវ​ផ្ការីក​នេះសរុបទាំង​អស់​គឺ​៨០០​ប្រភេទផ្កា​ទូលីប​​ផ្សេង​គ្នាុ។​

កម្មករ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ឡឥដ្ឋ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

រូបភាពបន្ទះ​ស្រូប​ថាមពល​ព្រះ​អាទិត្យ​ក្នុងទីក្រុង Yinchuan ក្នុង​តំបន់​ស្វយ័ត​ Ningxia Hui ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​១៨ មេសា ២០១៧។

សត្វ​ទា​ឥណ្ឌា​មួយ​ក្បាល​កំពុង​ស្វែង​រក​ចំណី​អាហារនៅ​វាល​ស្មៅ​ដែល​គ្របដណ្តប់​ដោយ ព្រិល​ក្នុង​ទីក្រុង Aitrang ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។

អ្នក​ជិះ​កង់​មួយ​ក្រុម​ក្នុង​ការ​ប្រណាំង​កង់​ Fleche Wallonne ពី​ទីក្រុង Binche ឡើង​ទៅ​ភ្នំ​ Mur de Huy ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក។

អ្នក​បង្ហាញ​ម៉ូតនាង​ Lauren Green (ឆ្វេង) និង​នាង Abi Moore ស្លៀក​រ៉ូប​ផ្កា​តំណាង​ឲ្យ​ផ្កា Iris និង​ផ្កា​ Poppy ដែល​បាន​រចនា​ដោយ​សិល្បករនូវែលសេឡង់លោក Jenny Gillies នៅ​ពេល​ដែល​គេ​កំពុង​ឈរ​ថត​រូប​នា​លា្ងច​នៃថ្ងៃ​ដំបូង​របស់​កម្មវិធី Harrogate Spring Flower Show នៅ​ក្នុង​ Great Yorkshire Showground ទីក្រុង Harrogate​ ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស។