រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៦
បុរសអាហ្វហ្គានីស្ថានម្នាក់បីក្មេងស្រីម្នាក់ដែលត្រូវរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងក្រុងកាប៊ុល។ ការផ្ទុះគ្រាប់បែកដ៏ធំមួយបានកើតឡើងនៅក្នុងក្រុងកាប៊ុល នៅពេលដែលយុទ្ធជនតាលីបង់វាយប្រហារក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់។
នាង Kong Ning សិល្បករចិន ពាក់រ៉ូបដើម្បីផ្សព្វផ្សាយកំណាព្យរបស់នាងនៅក្នុងការតាំងពិព័រណ៍សៀវភៅមួយនៅក្នុងក្រុងប៉េកាំង។
លោក Fidel Castro អង្គុយខណៈដែលលោកចាប់ដៃជាមួយនឹងបងប្អូនប្រុសរបស់លោកគឺលោក Raul Castro ប្រធានាធិបតីគុយបា (រូបស្តាំ) និងលោក Jose Ramon Machado Ventura លេខាទី២របស់គណៈកម្មាធិការកណ្តាល មុនពេលច្រៀងចម្រៀងគណបក្សកុម្មុយនិស្តក្នុងពិធីបិទសមាជលើកទី៧នៃគណបក្សកុម្មុយនិស្តគុយបា នៅក្នុងក្រុងឡាហាវ៉ាន។
កម្មករម្នាក់តម្លើងផ្ទាំងគំនូរថ្មីរបស់ព្រះនាង Elizabeth II របស់អង់គ្លេស ដែលផ្ទាំងគំនូរនោះគូរដោយលោក Frederick Wimsett ដើម្បីសាទរការប្រារព្ធពិធីចម្រើនព្រះជន្ម៩០ព្រះវស្សា នៅក្នុងក្រុងឡុងដ៍។ ស្តេចដែលគ្រងរាជ្យយូរបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសមានព្រះជន្ម៩០ព្រះវស្សា កាលពីថ្ងៃព្រហស្បតិ៍នេះ។
ABŞ-ın birinci xanımı Melaniya Tramp Neşvil şəhərindəki Monroe Carell uşaq xəstəxanasında
ពលករស៊ីប្រាក់ឈ្នួលប្រចាំថ្ងៃជនជាតិស្រីលង្ហាម្នាក់លីស្ពៃក្តោបមួយបាវនៅលើផ្លូវមួយនៅក្នុងក្រុងកូឡុំបូ (Colombo)។
សត្វបក្សីម្យ៉ាងហោះហើរនៅក្នុងឧទ្យានជាតិ Hortobagy ដែលមានចម្ងាយប្រមាណ២០០គ.មខាងកើតក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី។
អ្នកប្រដាល់ Sumo ប្រកួតក្នុងការប្រកួតកីឡា Sumo ប្រចាំឆ្នាំដែលមានឈ្មោះថា Honozumo ដែលឧទ្ទិសដល់កន្លែងសក្តារបូជា Yasukuni ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
ស្រ្តីអ៊ីស្រាអែលម្នាក់ថតរូបខ្លួនឯង ចម្ការផ្កាម្យ៉ាងនៅក្នុងតំបន់ Kibbutz Nir Yitzhak នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។
លោក Lutz Bachmann (រូបឆ្វេង) ដែលជាសហស្ថាបនិកក្រុមយុទ្ធនាការ PEGIDA ទៅដល់បន្ទប់សវនាការជាមួយភរិយារបស់លោក គឺលោកស្រី Vicky ដែលត្រូវបានចោទពីបទញុះញង់តាមរយៈការបង្ហោះនៅលើហ្វេសប៊ុក នៅក្នុងតុលាការមួយក្នុងក្រុង Dresden ប្រទេសអាល្លឺម៉ង់។
ជនជាតិថៃម្នាក់តុបតែងជាមនុស្សយន្តឈរនៅក្បែរអ្នកដំណើរនៅលើរថភ្លើងលើអាកាសក្នុងពេលផ្សព្វផ្សាយពីកម្មវិធី Bangkok Entertainment Week 2016 ក្នុងក្រុងបាងកក ប្រទេសថៃ។
ស្រ្តីឥណ្ឌាទទួលពរពីគ្រូសិល្ប៍ នៅពេលពួកគេចូលរួមក្នុងពិធីប្រពៃណី Gohain Uliuwa Mela នៅក្នុងភូមិ Mayong រដ្ឋ Assam ប្រទេសឥណ្ឌា។
មេអំបៅពណ៌ឆើតឆាយទុំនៅលើដើមស្រូវសាលីនៅក្នុងវាលស្រែមួយក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
ចំណុចខ្មៅមួយនៅលើព្រះអាទិត្យត្រូវបានគេមើលឃើញនៅផ្នែកលើខាងស្តាំនៅក្នុងរូបភាពនេះដែលថតបានដោយអង្គការណាសា។ ចំណុចទាំងនេះជាភស្តុតាងដែលថា នោះជាតំបន់នៃកម្លាំងម៉ាញេទិចដ៏ស្មុគស្មាញនៅក្នុងព្រះអាទិត្យ ដែលជួនកាលអាចបណ្តាលឲ្យមានការផ្ទុះពន្លឺ ដោយបញ្ជូលពន្លឺ និងជាតិវិទ្យុសកម្ម ទៅក្នុងលំហអាកាស។