រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៥
កុមារជនជាតិហ៊្សីមបាវ៉េម្នាក់រង់ចាំរថយន្តក្រុងចាកចេញទៅកាន់រដ្ឋធានី Harare ពីជំរុំសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយអំពើហិង្សាប្រឆាំងអន្តោប្រវេសន្តនៅក្នុងតំបន់ Chatsworth ភាគខាងជើងនៃទីក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បួង។
ប៉ូលីសប៉ាគីស្ថានម្នាក់ដើរកាត់ផ្ទាំងប៉ាណូរូបប្រធានាធិបតីចិន Xi Jingping (កណ្តាល) អមដោយប្រធានាធិបតីប៉ាគីស្ថាន Mamnoon Hussain (ឆ្វេង) និងនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Nawaz Sharif (ស្តាំ) ដើម្បីស្វាគមន៍ទទួលលោក Xi Jingping មកកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដ។
ម្ចាស់ឆ្មាម្នាក់បីឆ្មាប្រភេទ Maine Coon ឈរឲ្យថតរូបនៅមុខកញ្ចក់ ក្នុងពិធីតាំងពិព័រណ៍សត្វឆ្មានៅក្នុងទីក្រុង Bishkek ប្រទេសកៀហ៊្សីស្ថាន (Kyrgyzstan)។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រាក់ទាក់ដាក់អ្នកបើកបរយន្តហោះកងទ័ព ក្នុងអំឡុងពេលទស្សនកិច្ចនៅលើកំពូលភ្នំ Paektu ក្នុងរូបថតមួយដែលបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង Korean Central News Agency។
ក្មេងប្រុសជនជាតិស្រីលង្កាម្នាក់ជ្រមុជក្នុងរលកសមុទ្រនៅឯឆ្នេរមួយក្នុងទីក្រុង Colombo។
ទីវាលនៃកៅអីទំនេរត្រូវបានឃើញដាក់បង្ហាញនៅក្នុងពីធីបុណ្យខួបទី២០ ដើម្បីរំឭកដល់ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។
អ្នកចូលរួមហុចស៊ុតបន្តគ្នាដោយប្រើមាត់ នៅក្នុងពិធីបុណ្យសាសនា Popo (Mask) Carnival of Bonoua ភាគខាងកើតនៃទីក្រុង ក្នុងប្រទេសកូឌីវ័រ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥។
លោក Jason Brown លេងកីឡា Figure Skating នៅក្នុងកម្មវិធីបង្ហាញមួយនៅក្នុង World Team Trophy ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ផ្កាជាច្រើនអណ្តែតនៅលើបឹងមួយក្បែរអតីតជំរុំឃុំខ្លួន Ravensbrueck របស់ណាហ៊្សី ក្នុងទីក្រុង Fuerstenberg ខាងជើងឆៀងខាងកើតប្រទេសអាល្លឺម៉ង់ ដើម្បីរំឭកខួបទី៧០នៃការរំដោះជំរុំនេះដោយកងទ័ពក្រហមកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
អ្នកជិះស្គីចូលរួមក្នុងកម្មវិធី «ជិះស្គីរំអិលក្នុងឈុតហែលទឹក» នៅលើភ្នំ Zelyonaya នៅឯកន្លែងកំសាន្តក្នុងក្រុង Sheregesh តំបន់ Siberian Kemerovo។
កូនខ្លាសអាយុ២ខែកំពុងលេងប្រលែងគ្នាក្នុងសួនសត្វ Tobu ក្នុងតំបន់ Miyashiro ក្នុងខេត្ត Saitama ភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកចូលរួមក្នុងការរត់ប្រណាំង «ពណ៌» ឆ្នាំ២០១៥ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ដំរីមួយថើបអ្នកទស្សនាម្នាក់ក្នុងការសម្តែងមួយរបស់សាលាបង្វឹកដំរីក្នុងតំបន់ Xishuangbanna ខេត្ត Yunnan ប្រទេសចិន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥។