រូបភាព​ជុំវិញ​ពិភពលោក ១៨ មេសា ២០១៩

ក្រុម​អ្នក​បួង​សួង​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ក្នុង​ពិធី​លាង​បាប​នសៃ​សាសនាគ្រិស្ត​ ​និកាយ​កាតូលិក ដែល​មាន​ឈ្មោះថា «ពិធី​ជើង» នៅ​«ទិវា​លោក​ឪពុក» នៅ​ព្រះ​វិហារ​សាសនា​គ្រិស្ត Holy Sepulchre នៅ​ទីក្រុង​ចាស់​នៃ​ក្រុង​ហ្ស៊េរុយ​សាឡិម ប្រទេស​អ៊ីស្រាអែល។

ក្រុម​អ្នក​សារព័ត៌មាន​រូបថត កំពុង​ថត​របាយការណ៍​របស់​លោក​ Mueller ដែល​មាន​៤​ទំព័រ​នៅ​លើ​តុ​សម្រាប់​សាក្សី នៅ​បន្ទប់​សវនាការ​របស់​គណៈ​កម្មការ​ស៊ើប​អង្កេត​រដ្ឋ​សភា នៅ​វិមាន​រដ្ឋ​សភា។ ឯកសារ​ដែល​ត្រូវ​បានកែ​តម្រូវ​នៃ​របាយការណ៍​កម្រាស​៤០០​ទំព័រ​របស់​​ក្រុម​ការងារ​ពិសេស​របស់លោក Robert Mueller អំពី​ការ​ស៊ើប​អង្កេត​ពីការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិកនៅ​ឆ្នាំ​២០១៦ ត្រូវ​បាន​បញ្ចេញ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក William Barr។

របាយការណ៍​ពិសេស​របស់​លោក​ស្មាក្តី Robert Mueller ដែល​​មាន​ការ​កែ​តម្រូវ​ជា​ច្រើន​នោះ ត្រូវ​បាន​ដាក់​ថត​រូប​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ផ្កាព្រៃ bluebell ដែល​កំពុង​រីក​នៅ​ Hallerbos ដែល​ជា​ព្រៃ​គេ​ស្គាល់​ថា​ «ព្រៃ​ខៀវ»។ ព្រៃ​នេះ​មាន​ផ្កា bluebell ដែល​បង្កើត​បាន​ជា​កម្រាល​ព្រំ​ នៅ​ជិត​ក្រុង Halle ប្រទេស​ប៊ែលហ្ស៊ិក។

នាង Greta Thunberg ​យុវជន​សញ្ជាតិ​ស៊ុយអែត និង​ជា​សកម្មជន​ការ​ពារ​បរិស្ថានកំពុង​ធ្វើ​ដំណើរ​ទស្សកិច្ច​នៅ​ព្រឹទ្ធសភា នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ នាង​ស្ថិត​នៅ​ទីក្រុង​រ៉ូម​ដើម្បី​ដឹក​នាំ​ការ​ធ្វើ«​កូដក​ម្ម​សាលា​» ដែល​ជា​ចលនា​របស់​យុវជន​កាន់​តែ​ធំ​នៅ​លើ​ពិភពលោក។ នាង​ដឹកនាំ​ការ​ទាម​ទារ​ឲ្យ​មាន​ចំណាត់​ការ​កាន់​តែ​លឿន​ទៅ​លើ​បម្រែ​បម្រួល​អាកាសធាតុ។

ក្រុម​សកម្មជន​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ ថ្លែង​សុន្ទរកថា​នៅ​កន្លែង​ពួក​គេ​ស្នាក់​នៅ និង​បិទ​ផ្លូវ​ខ្វែង នៅ​លើ​ផ្លូវ Oxford Circus នៅ​ក្នុង​តំបន់​ដែល​មាន​សកម្មភាព​ធុរកិច្ច​ដ៏​មមាញឹក​ នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ទី៤ នៃ​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ការពារ​បរិស្ថាន របស់​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា «បដិវត្តន៍​នៃ​ការ​ផុត​រលត់»។

ផ្ទាំង​សូឡា​ពន្លឺ​ព្រះ​អាទិត្យ​ដែល​គេ​ដាក់​នៅ​រោង​ចក្រ​ថាម​ពល​អគ្គិសនី​ នៅតំបន់ La Colle des Mees ខេត្ត Alpes de Haute នៅ​ភាគ​និរតី​ ប្រទេស​បារាំង។

សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដ៏​ពិសិដ្ឋ ក្នុង​សប្តាហ៍​នៃ​«ទិវា​លោក​ឪពុក»​ នៅ​វិហារ Saint Peter ក្នុង​បុរី​វ៉ាទីកង់។

រូបភាព​បញ្ចេញ​ដោយ​គេហទំព័រ Gigarama.ru បង្ហាញ​ទិដ្ឋភាព​ពី​លើ​អាកាស​ទៅ​លើ​​ប្រាសាទ Notre Dame ដែល​ភ្លើង​ឆេះ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ទិដ្ឋភាព​ពី​លើ​អាកាស​នៃវាល​​ផ្កា​ទូលីប (tulip ) នៅ​ពេល​ថ្ងៃ​រះ នៅ​ក្រុង Korschenbroich ភាគ​ខាង​លិច​នៃ​ប្រទេស​អាល្លឺម៉ង់។

រ៉ុកកែត Northrop Grumman Antares ដែល​មាន​គ្រឿង​ផ្គត់​ផ្គង់​ថ្មី​សម្រាប​​យាន​អវកាស​​ ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទីតាំង​នៅ Pad-0A at NASA ក្នុងរដ្ឋ Virginia សហរដ្ឋ​អាមេរិក។ បេសកម្ម​ដឹក​គ្រឿង​ផ្គត់​ផ្គង់​លើក​ទី​១១ របស់​ Northrop Grumman សម្រាប់​ទីភ្នាក់​ងារណាសា ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ នឹង​ដឹក​សម្ភារៈ​មាន​ទម្ងន់​សរុប ៧,៦០០​ផោន ដែល​រួម​មាន​ប្រដាប់​ប្រដា​សម្រាប់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្ភារៈ​សម្រាប់​អវកាស​យានិក និង​គ្រឿង​សម្រាប់​យាន​យន្ត ឆ្ពោះ​ទៅ​កាន់​ស្ថានីយ៍​ពិសោធន៍​នៅ​ក្នុង​តារាវិថី។

សត្វ​ស្វា​ក្បាល​ខ្មៅ​ត្រូវ​បាន​គេ​ដាក់​ចំណី​ឲ្យ​ស៊ី​ ដែល​មាន​ស៊ុត​សម្រាប់​«ទិវា​ឪពុក» នៅ​សួន​សត្វ ZSL ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ក្រុម​អ្នក​មាន​ជំនឿ​ជន​ជាតិ​អេស្ប៉ាញ កំពុង​ច្រៀង​នៅ​ពេល​ភ្លៀង​នៅ​ខាង​ក្រៅ​ព្រះវិហារ​ក្នុង​ពិធី​មួយមុន​ពេល​ចាប់​ផ្ដើម​ពិធី «ភាតរភាព» ក្នុង​សប្ដាហ៍​ពិសិដ្ឋ ក្នុង​ទីក្រុង​ Malaga ប្រទេស​អេស្ប៉ាញ។

អ្នក​ជិះ​សេះ​ម្នាក់​កំពុង​ជិះសេះ​ក្នុង​ពេល​ប្រារព្ធ​ពិធី Creole នៅ​រដ្ឋ​ធានីម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ។