រូបភាពជុំវិញពិភពលោក ១៨ មេសា ២០១៨
សិស្សជនជាតិមូស្ល៊ីមដើរកាត់ប៉ូលិសឥណ្ឌាអំឡុងបាតុកម្មមួយប្រឆាំងនឹងករណីរំលោភថ្មីៗនេះក្នុងខេត្ត Srinagar ដែលកាន់កាប់ដោយឥណ្ឌា។ ការរំលោភនិងឃាតកម្មរបស់ក្មេងស្រីអាយុ៨ឆ្នាំ និងការចាប់ខ្លួននិងរំលោភរបស់យុវតីម្នាក់នៅភាគខាងជើងរដ្ឋ Uttar Pradesh បង្កឲ្យមានបាតុកម្មទូទាំងប្រទេស។
ជនជាតិប៉ាឡេស្ទីនកំពុងឈរនៅលើកំពង់ផែរអំឡុងព្រះអាទិត្យលិចនៅទីក្រុងហ្គាហ្សា។
ស្រ្តីម្នាក់បីកូននៅក្នុងផ្ទះដែលលេចទឹកមួយបន្ទាប់ពីភ្លៀងដ៏ធំនៅជំរំជនភៀសខ្លួន Dadaab ភាគឦសានប្រទេសកេនយ៉ាកាលពីថ្ងៃទី១៧ មេសា ឆ្នាំ ២០១៨។
ក្រុមជនជាតិភាគតិច Yazidi អុជទៀនអំឡុងពិធីមួយដើម្បីអបអរពិធីចូលឆ្នាំ Yazidi នៅព្រះវិហារ Lalish ក្នុងទីក្រុង Shikhan ក្នុងខេត្ត Dohuk ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី១៧ មេសា ២០១៨។
ភ្លើងឆេះព្រៃដើមតាត្រៅនៅក្បែរទីក្រុង Seiling រដ្ឋ Oklahoma កាលពីថ្ងៃទី១៧ មេសា ២០១៨។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងភរិយាស្រ្តីទី១ Melania Trump នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងភរិយាអ្នកស្រី Akie Abeដើរនៅក្នុងរមណីយដ្ឋានផ្ទាល់ខ្លួនរបស់លោកត្រាំ Mar-a-Lago កាលពីថ្ងៃទី១៧ មេសា ២០១៨ នៅ Palm Beach រដ្ឋ Florida។
ព្យុះខ្សាច់កំពុងធ្វើដំណើរមកទីក្រុង Yazd ប្រទេសអ៊ីរ៉ង់។