រូបភាព​ជុំវិញ​ពិភពលោក ១៨ មេសា ២០១៦

រូបភាព​បង្ហាញ​ពី​ភ្នំភ្លើង Villarrica នា​ពេល​រាត្រីដែល​ជា​ភ្នំភ្លើង​សកម្មជាង​គេ​បំផុត​មួយ​​នៅ​ក្នុង​ប្រទេស​ឈឺលី។

ក្រុម​សកម្មជន​បរិស្ថាន​ Greenpeace បំពាក់​ស្រោមមុខ​ការពារ​ឧស្ម័ន​ទៅ​លើ​រូបសំណាក់​ព្រះមហាក្សត្រី Victoria របស់​ប្រទេស​អង់គ្លេស​ ដែល​ស្ថិត​នៅ​ជិត​វិមាន Buckingham Palace នៅ​ក្រុង​ឡុងដិ៍។ 

ជនចំណាកស្រុក​ស្នើ​សុំ​ជំនួយ​ពី​ទូក​ពោងកៅស៊ូ​មួយ នៅ​ស្របពេល​ដែល​នាវា​ផ្តល់​ជំនួយ​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ានេ Aquarius បាន​ចូល​មក​ជិត​ពួកគេ នៅ​ឯ​ឆ្នេរ​កោះ Lampedusa ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦។ ទីភ្នាក់ងារ​ប្រចាំ​ការ​តាម​បណ្តោយ​ព្រំដែន​សហភាព​អឺរ៉ុប​ និយាយ​ថា ចំនួន​ជន​ចំណាកស្រុក​ឆ្លង​សមុទ្រ​មេឌីទែរ៉ានេ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេ​ដង​កាល​ពី​ឆ្នាំ​មុន។

លោក Marcel Hug មក​ពី​ប្រទេស​ស្វីស បាន​មក​ដល់​ទី​ផ្តាច់ព្រ័ត្រ​មុន​លោក Kurt Fearnley (កណ្តាល) មក​ពី​ប្រទេស​អូស្រ្តាលី និង​លោក Ernst Van Dyk មក​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង​ នៅ​ក្នុង​ការ​ប្រកួត​ផ្នែក​រទេះរុញ​នៃ​ការ​ប្រកួត​ម៉ារ៉ាតុង​នៅ​ក្រុង​ Boston លើក​ទី​១២០។

លោក Alberto Lopez (ខាង​ស្តាំ) ជួយ​បណ្តើរ​ភរិយា​របស់​លោក​ឈ្មោះ Glenda ឆ្លង​កាត់​ទឹកជំនន់​ នៅ​ស្របពេល​ដែល​ពួកគេ​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​អគារ​ស្នាក់​នៅ​ដែល​រង​ការ​លិច​ទឹក​នៅ​ក្រុង Houston រដ្ឋ​ Texas។ ព្យុះ​នានា​បាន​បង្ក​ឲ្យ​មាន​ការ​ជន់លិច​តំបន់​មួយ​ចំនួន​នៅ​ក្រុង Houston និង​បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​ការិយាល័យរដ្ឋបាល​ក្រុង និង​ការ​ផ្អាក​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ។ 

កម្មករ​ជនជាតិ​កូរ៉េខាងត្បូង​សម្អាត​រូបសំណាក់​ឧត្តមនាវីឯក​លោក Yi Sun-sin នៅ​មុន​ការ​មក​ដល់​នូវ​និទាយរដូវ​នៅ​ Gwanghwamun Plaza ក្នុង​រដ្ឋធានី​សេអ៊ូល។ 

បុរស​ម្នាក់​សំដិល​ខ្លួន​នៅ​​ក្នុង​ទឹក​អូរ​មួយ​នៅ​អំឡុង​ថ្ងៃ​ដ៏​សែន​ក្តៅ​មួយ​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។ 

ផ្កា​ Wild Bluebells ដែល​រីក​ឡើង​នៅ​អំឡុងពេល​ពាក់កណ្តាល​ខែ​មេសា ដោយ​បាន​ធ្វើ​ឲ្យ​ព្រៃឈើ​ប្រែ​ជា​ពណ៌​ខៀវ បាន​បង្កើត​ជា​កម្រាល​មួយ​នៅ​ក្នុង​ព្រៃ Hallerbos ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ថា «Blue Forest» ផង​ដែរ​នោះ នៅ​ជិត​ក្រុង Halle ប្រទេស​ប៊ែលហ្ស៊ិក។ 

ជនចំណាកស្រុក​ម្នាក់​កាន់​បដា​ដែល​សរសេរ​ថា «​ភាព​ស្ងប់ស្ងាត់​របស់​អ្នក​ គឺ​កំពុង​តែ​សម្លាប់​ពួក​យើង» (Your silence killing us) នៅ​អំឡុងពេល​បាតុកម្ម​មួយ​នៅ​លើ​ផ្លូវ​រថភ្លើង​នៅ​ឯ​ចំណុច​ព្រំដែន​ក្រុង Idomeni ភាគ​ខាង​ជើង​ប្រទេស​ក្រិក។ 

រូបភាព​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​រង​ការ​លិច​ទឹក​មួយ​នៅ​ក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦។

ក្រុម​កុមារី​សម្តែង​ក្បាច់​​លំហាត់​ប្រាណ​យោហ្គា​នៅ​ឯ​ចម្ការ​តែ​មួយ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទូរទស្សន៍ ដែល​ជ្រើសរើស​ក្រុម​សម្តែង​ស្រី​នៅ​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦។

ប្រេង​កាត​ហូរ​ចូល​ទៅ​ក្នុង​អូរ Polcerva ដែល​ភ្ជាប់​កំពង់ផែ Genoa ទៅ​នឹង Po Valley ប្រទេស​អ៊ីតាលី បន្ទាប់​ពី​បំពង់ប្រេង​ដែល​ជា​កម្មសិទ្ធិ​របស់​រោង​ចក្រ​ប្រេង «Iplolm» បាន​បែកធ្លាយ។ 

ទូក​ចំនួន​ពីរ​ដេក​នៅ​លើ​ដី​ប្រេះ​ក្រហែង​នៅ​តំបន់​រង​ភាព​រាំងស្ងួត​មួយ​នៅ​ខេត្ត Ca Mau ប្រទេស​វៀតណាម។ ប្រទេស​វៀតណាម​កំពុងតែ​ប្រឈម​ជាមួយ​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្នុង​រយៈពេល ៩០​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជនបទ។ 

ភ្លើង​រន្ទះ​បំភ្លឺ​ស្បៃ​រាត្រី​នៅ​អំឡុងពេល​មាន​ព្យុះ​មួយ​នៅ​ក្រុង Guwahati ប្រទេស​ឥណ្ឌា។