រូបភាពជុំវិញពិភពលោក ១៧ មេសា ២០២០
លោក Jo Proudlove ក្នុងសម្លៀងបំពាក់ជាវីរបុរស និងកូនស្រី Eve អាយុ ៩ ឆ្នាំ កំពុងបន្តអនុវត្តលំហាត់ប្រាណ Joe Wickes នៅឯផ្ទះរបស់ពួកគេនៅក្នុងទីក្រុងឡុងដ៍ នៅខណៈដែលការរាលដានៃវីរុសកូរ៉ូណា នៅតែបន្ត។
រូបភាពពីលើអាកាសបង្ហាញពីផ្លែឪឡឹកនៅលើទូក លើផ្ទៃទន្លេ Burigonga ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទប្រទេស ដើម្បីទប់ការចម្លងជំងឺកូវីដ១៩ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
អវកាសយានិកអង្គការណាសា នាង Jessica Meir កំពុងសម្រាកបន្ទាប់ពីបានចុះនៅទីវាលដាច់ស្រយាល នៅខាងក្រៅទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។ អវកាសយានិករបស់អង្គការណាសា ២ រូប និង អ្នកបង្វិកផ្នែកអវកាសម្នាក់របស់រុស្ស៊ី បានត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិវិញ បន្ទាប់ពីបានពិនិត្យមើលស្ថានភាពរាលដាលសាកលនៃជំងឺកូវីដ១៩។
បុគ្គលិកម្នាក់នៅឯមន្ទីរពេទ្យរដ្ឋ Manuel Belgrano កំពុងលាតដៃសន្ធឹងនៅខាងក្រៅមន្ទីរពេទ្យ ដែលស្ដិតនៅជាយរដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
បុគ្គលិកម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅលើជាន់នៃផ្សារទំនើប ជាវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។
បាតុករកំពុងលាងសម្អាតខ្លួន នៅពេលដែលសមត្ថកិច្ចបាញ់ទឹកលើពួកគេ មុនពេលយកពួកគេទៅដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។
លោក Nick Barrett អ្នកបង្ហាត់បង្រៀនជិះកង់ កំពុងចេញដំណើរទៅចែកអាហារក្ដៅៗ ដែលជាសកម្មភាពមួយរបស់សាលាបង្រៀនជិះកង Bikeworks Cycle ដែលអាហារទាំងនោះត្រូវបានរៀបចំសម្រាប់ចែកជូលដល់អ្នកងាយរងគ្រោះ នៅឯមជ្ឈមណ្ឌលសហគមន៍ St. Matthias ស្ថិតនៅខាងកើតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
បុរសម្នាក់កំពុងដេកនៅលើផ្លូវដែលគ្មានមនុស្សឆ្លងកាត់ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
សន្តិសុខម្នាក់នៅឯច្រកចូលទៅកាន់គណៈកម្មការអន្តរជាតិកាកបាតក្រហម ICRC នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។