រូបភាព​ជុំវិញពិភពលោក ១៦ មេសា ២០២០

ក្មេង​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​សាឡុង​នៅ​លើ​ដង​ផ្លូវ ដែល​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​កម្លាំ​ង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស៊ីរី នៅ​ទីក្រុង Ariha ​ខេត្ត Idlib ប្រទេស​ស៊ីរី។

ស្ត្រី​ជន​ជាតិ​សូម៉ាលី​ម្នាក់​លក់​ផ្លែ​ឈើ​ដល់​អតិថិជន​ដែល​ឈរ​ក្នុង​លក្ខណៈ​រក្សា​ចម្ងាយ​សង្គម នៅ​ឯ​ស្រុក Hamarweyne ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

ក្មេងៗប៉ាឡេស្ទីន ថត​រូបពាក់​ម៉ាស​ធ្វើ​ពី​ស្លឹក​ឈើ នៅ​តំបន់ Beit Lahia នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង Gaza Strip នៅ​ពេល​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​រាត​ត្បាត។

បុគ្គលិក​អង្គការ​ឯកជន កំពុង​បាញ់​ថ្នាំ​និង​សម្លាប់​មេរោគ​នៅ​លើ​ដង​ផ្លូវ និង​តូបលក់​អីវ៉ាន់ នៅ​ទីផ្សារ​ក្នុង​ទីក្រុង Parklands City Park ប្រទេស​កេនយ៉ា ដើម្បី​ទប់​ការ​ចម្លង​នៃ​វីរុស​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី​១៥ មេសា ២០២០។

សម្ភារៈ​របស់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា កំពុង​នៅ​រាយប៉ាយ​​នៅ​សមុទ្រ​ ចំណែក​កប៉ាល់​​ដែល​ដឹក​ពួក​គេ​ត្រូវ​បាន​គេ​ចត​នៅ​សមុទ្រ Teknaf ប្រទេស​បង់ក្លាដែស។ ៣ ​ភាគ​ ៤ នៃ​ជន​​រ៉ូហ៊ីងយ៉ា បាន​ស្លាប់​នៅ​លើ​កប៉ាល់​នេសាទ​ដែលផ្ទុក​មនុស្ស​យ៉ាង​ច្រើន ហើយ​បាន​ជាប់​នៅ​ក្នុង​ឈូង​សមុទ្រ​បេងហ្គាល (Bengal) កាល​ពី​២​ខែ​មុន ខណៈ​ដែល​មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​កប៉ាល់​នោះ។

បុរស​ម្នាក់​បង្ហាញ​អារម្មណ៍​នៅ​ពេល​បុគ្គលិក​សុខាភិបាល​យក​សំណាក​សម្រាប់​ធ្វើ​តេស្ត​ នៅ​ទីក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន។

ក្រុម​បាតុករ​ស្ពាយ​កាំភ្លើង​នៅ​ជិត​ជណ្ដើរ​​​អាគារ​សភា​រដ្ឋ Michigan នៅទីក្រុង Lansing កាល​ពី​ថ្ងៃ​ទី​១៥ មេសា។ ក្រុមបាតុករ​គ្រវី​ទង់ជាតិ​ និង​ស្រែក​កញ្ជៀវ​​នៅ​ពេល​បើក​បរ​កាត់​មុខ​អាគារ​រដ្ឋសភា​រដ្ឋ Michigan ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​លោក​អភិបាល​ក្រុង Gretchen Whitmer ដែល​បន្ត​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ ហើយ​មុខ​ជំនួញ​ផ្សេងៗ​ត្រូវ​បាន​បិទ ក្នុង​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩។

តោ​សមុទ្រត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្លូវ​នៅ​កំពង់​ផែ Mar del Plata ក្នុង​ពេល​តំបន់​នេះ​ត្រូវ​បាន​បិទ ដោយ​សារ​តែ​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Mar del Plata ស្ថិត​នៅប្រមាណ ៤០០ គ.ម. ខាង​ត្បូង​រដ្ឋ​ធានី ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

បុរស​ម្នាក់​បើក​ឡាន​​បើក​ដំបូល នៅ​លើ​ផ្លូវ​ជុំវិញ​ចម្ការ​ទំពាំង​បាយជូ នៅ​ជិត​ក្រុង Schinznach-Dorf ប្រទេស​ស្វ៊ីស។

បុរស​ម្នាក់​​​បង្ហោះ​ខ្លែង ​ក្នុង​ពេល​ដែល​មាន​ខ្យល់​បក​ខ្លាំង នៅ​ឆ្នេរ​សមុទ្រ Riga ប្រទេស​ឡេតូនី។

ផ្កា Bluebell ឬ​គេ​ហៅម្យ៉ាង​ទៀត​ថា Hyacinth កំពុង​រីក​នៅ​ក្នុង​ព្រៃ Hallerbos ក្នុង​ទីក្រុង Halle ប្រទេស​បែលហ្ស៊ិក។

ពលករ​ម្នាក់​កំពុងរើស​​ស្វាយ​ខ្ចី នៅ​ឯ​ផ្សារ​លក់​ផ្លែ​ឈើ Gaddiannaram ក្នុង​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ស្ថិត​ក្នុង​ការ​បិទប្រទេស ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​កូវីដ១៩ នៅ​ជាយ​ក្រុង Hyderabad។