រូបភាព​ជុំវិញពិភពលោក ១៥ មេសា ២០២០

សត្វខ្លាឃ្មុំ​ផេនដា​ក្រហម​នៅលើ​ដើម​ផ្កាឆឺរី​នៅ​សួន​ Manor Wildlife នៅភូមិ St. Florence ប្រទេស Wales ក្នុង​ចក្រភពអង់គ្លេស។

បុរស​ម្នាក់​អង្គុយ​លើ​បង់មួយ​ក្នុង​ទីក្រុង​ឡុងដ៍​ នៅក្បែរ​រូបសំណាក Paddington Bear នៅពេល​ដែល​ប្រទេស​នេះ​ត្រូវ​បាន​បិទ​ដើម្បី​បញ្ឈប់ការរាតត្បាត​របស់​វីរុស​កូរ៉ូណា។

ក្រុម​រាំជនជាតិ​ប៉ាឡេស្ទីន​ Jafra Dabke រាំ​របាំ​ប្រពៃណី​អំឡុង​មាន​ការបិទ​ទីក្រុង​ដោយសារការ​​រាតត្បាត​ជំងឺកូវីដ​១៩ក្នុង​ភូមិ​ Tarqumia ភាគ​ពាយព្យទីក្រុង Hebron ក្នុង​តំបន់ West Bank។

លោក​ Ermando Armelino Piveta អាយុ​៩៩ឆ្នាំ​និង​ជា​យុទ្ធជន​អំឡុង​សង្រ្គាម​លោកលើក​ទីពីរ កំពុង​ចេញពីមន្ទីរពេទ្យ​កងកម្លាំង​ប្រដាប់អាវុធក្នុង​ទីក្រុង Brasilia កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។

កម្មករ​រោងចក្រ​ជ្រក​ភ្លៀង​នៅពេល​ដែលភ្លៀង​ចាប់ផ្តើម​ធ្លាក់នៅពេល​ដែល​ពួកគេ​កំពុង​​បិទផ្លូវ​ទាមទារ​ប្រាក់ខែ​របស់​ពួកគេ​អំឡុង​ការ​បិទទីក្រុង​ដោយសារ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង Dhaka ប្រទេស​បង់ក្លាដែស។

សួនផ្កា​ទូលីប​​រីក​គ្រប់ពណ៌​នៅក្នុង​ទីក្រុង​ Grevenbroich ប្រទេ​ស​អាល្លឺម៉ង់។

ហ្មដំរី​ម្នាក់​កំពុង​មុជទឹក​ឲ្យ​ដំរី​ខ្លួន​នៅទន្លេ​ក្នុង​ទីក្រុង Pinnawala ដែល​មាន​ចម្ងាយ​៩៥​គីឡូម៉ែត​ពី​ទីក្រុង Colombo ប្រទេស​ស្រីលង្កា។