រូបភាពជុំវិញពិភពលោក ១៥ មេសា ២០១៩

អណ្តាតភ្លើងកំពុងឆាបឆេះដំបូលរបស់ព្រះវិហារ Notre-Dame ដែលកំពុងស្ថិតក្នុងការជួសជុលនៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។

កុមារលេងបាល់បោះនៅកន្លែងមួយដែលសិល្បករជនជាតិអេស្ប៉ាញ Martin និង Sicilia បានតម្លើងនៅក្នុងកម្មវិធីតាំងពិព័រណ៌សា្នដៃសិល្បៈ Havana Biennial លើកទី១៣ ក្នុងទីក្រុង Havana ប្រទេសគុយបា។

អ្នកបើកបរប្រកួតគ្នាអំឡុងពិធីបុណ្យ Jeep Sprint រៀបចំដោយក្លិប «Offroad Kings» ក្នុងភូមិ Ozernoe ដែលមានចម្ងាយ៣៥គីឡូម៉ែតពីទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

កម្មករសម្រាកនៅពេលដែលពួកគេរៀបចំសម្ភារៈសម្រាប់ការបោះឆ្នោតនៅក្នុងឃ្លាំងមួយក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។
ជនជាតិភាគតិច Shan ចូលរួមក្នុងពិធីហាត់សមក្នុងទីក្រុង Panghsang ប្រទេសមីយ៉ាន់ម៉ា មុននឹងការហែក្បួនយោធាដើម្បីអបអរគម្រប់៣០ ឆ្នាំ នៃបទឈប់បាញ់ជាមួយនឹងយោធាមីយ៉ាន់ម៉ា។
ហ្មដំរីម្នាក់ងូតទឹកឲ្យដំរីកោះស៊ូម៉ាត្រានៅទន្លេមួយក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ី Leuser ភាគខាងត្បូងខេត្ត Southern ប្រទេសឥណ្ឌូណេស៊ី។