រូបភាព​ជុំវិញ​ពិភពលោក ១៥ មេសា ២០១៨

សិល្បករ​សម្តែង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា Gold Coast 2018 Commonwealth Games នៅ​ស្តាត Carrara នៅ​ក្នុង​ក្រុង Gold Coast ប្រទេស​អូស្ត្រាលី។

លោក Alexander Bytschok មក​ពី​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន និង​ជា​អ្នក​រួច​ផុត​ពី​ការ​ស្លាប់​នៅ​ជំរំ​ Nazi ស្រែក​យំ​នៅ​លើ​កន្លែង​បញ្ចុះ​សព​មួយ​នៅ​ក្នុង​ខួប​លើក​ទី៧៣​នៃ​ការ​រំដោះ​អតីត​ជំរំ Nazi ដែល​មាន​ឈ្មោះ​ថា Buchenwald នៅ​ក្បែរ​ក្រុង Weimar ប្រទេស​អាល្លឺម៉ង់។

នេះ​ជា​រូបភាព​នៃ​ការ​បាញ់​មីស៊ីល​នៅ​ពី​លើ​ក្រុង Damascus នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី ដោយ​ទម្លាក់​មីស៊ីល​លើ​ផ្នែក​មួយ​ចំនួន​ក្នុង​ក្រុង Damascus កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ រដ្ឋធានី​របស់​ប្រទេស​ស៊ីរី​មួយ​នេះ​បាន​រង​ការ​បំផ្ទុះ​ជាច្រើន ខណៈ​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រកាស​ពី​ការ​វាយប្រហារ​តាម​អាកាស​ដើម្បី​សងសឹក​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គីម​របស់​ប្រទេស​នេះ។

មនុស្ស​ម្នាក់​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ករណី​រំលោភ​ដែល​គេ​ទើប​តែ​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ នៅ​ក្បែរ​សភា ក្នុង​ក្រុង New Delhi ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​គប់​ម្សៅ​ពណ៌​ នៅ​ពេល​ពួកគេ​សាទរ​ការ​រត់​ចម្ងាយ​៥គ.ម.​របស់​ពួកគេ​នៅ​ក្នុង​កម្មវិធី Color Run ២០១៨ នៅ​ប៉ម Eiffel Tower​ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

កុមារី Mave Grace អាយុ​១១ឆ្នាំ ដែល​ដាច់​ដៃ​ដោយសារ​តែ​ទាហាន​បាន​កាត់ នៅ​ពេល​ពួកគេ​វាយប្រហារ​ភូមិ Tchee ឈរ​ជាមួយ​ប្អូន​ស្រី​របស់​នាង​ឈ្មោះ Racahele-Ngabausi អាយុ​២ឆ្នាំ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ក្នុង​ក្រុង Bunia ខេត្ត Ituri សាធារណរដ្ឋកុងហ្គោ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក Viktor Orban នៅ​ក្នុង​ក្រុង Budapest ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

ផ្កា Azaleas រីក​សុះសាយ​ក្នុង​ឧទ្យាន Nagushiyama ក្នុង​ក្រុង Sasebo ខេត្ត Nagasaki ប្រទេស​ជប៉ុន។

ក្រុម​អ្នក​ជិះ​កង់​ជិះ​កង់​រោងចក្រ Hubertus ក្នុង​ពេល​ប្រកួត​ការ​ជិះ​កង់ Amstel Gold Race នៅ​ក្នុង​ក្រុង Beek ប្រទេស​ហូឡង់។

ក្មេង​ប្រុស​ម្នាក់​អង្គុយ​នៅ​លើ​រទេះ​មួយ​នៅ​ពេល​ព្រះ​អាទិត្យ​លិច​នៅ​លើ​ឆ្នេរ Cenang កោះ Langkawi ប្រទេស​ម៉ាឡេស៊ី។

បុរសៗ​ដែល​ជា​ជនជាតិ​ភាគតិច Aboure សម្តែង​របាំ​របស់​អ្នក​ចម្បាំង​ក្នុង​ពិធីបុណ្យ POPO Carnival of Bonoua លើក​ទី៣៨ នៅ​ក្នុង​ក្រុង Bonoua ប្រទេស​កូតឌីវ័រ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

ទង់ជាតិ​អង់គ្លេស​គ្រប​មុខ​របស់​អ្នក​គាំទ្រ​ម្នាក់ មុន​ពេល​ប្រកួត​បាល់​ទាត់​រវាង​ក្រុម Celtic និង​ក្រុម Rangers ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ដណ្តើម​យក​ពាន Scottish Cup ក្នុង​ក្រុង Glasgow ប្រទេស​អង់គ្លេស។

ត្រី​ម្យ៉ាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តំបន់​ជ្រមុជ​ទឹក Table Top នៅ​ឆ្នេរ Capo Greko ប្រទេស​ស៊ីប។